ទំនុកតម្កើង 9:7-11

ទំនុកតម្កើង 9:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ព្រះ‌យេហូវ៉ា​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​តាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដើម្បី​ជំនុំ‌ជម្រះ ព្រះ‌អង្គ​ជំនុំ‌ជម្រះ​មនុស្ស​លោក ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​វិនិច្ឆ័យ​ប្រជាជន​ទាំង​ឡាយ ដោយ​យុត្តិធម៌។ ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន គឺ​ជា​ទី​ពឹងជ្រក​នៅ​គ្រា​លំបាក។ អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ គេ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ។ ចូរ​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​ថ្លែង​ប្រាប់​ប្រជាជន​ទាំង​ឡាយ ពី​ស្នា​ព្រះហស្ត​របស់​ព្រះ‌អង្គ!

ទំនុកតម្កើង 9:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ ព្រះអង្គ​ឡើង​គង់​នៅ​លើ​បល្ល័ង្ក ដើម្បី​វិនិច្ឆ័យ​ទោស។ ព្រះអង្គ​គ្រប់‌គ្រង​លើ​ផែនដី​ដោយ​សេចក្ដី​សុចរិត ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​យុត្តិធម៌។ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​ការពារ អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ គឺ​ជា​បន្ទាយ​ការពារ​នៅ​ពេល​មាន​អាសន្ន។ ព្រះ‌អម្ចាស់​អើយ អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះអង្គ នឹង​ទុក​ចិត្ត​លើ​ព្រះអង្គ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​ឡើយ!។ ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ!

ទំនុកតម្កើង 9:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់ ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​ហើយ ទ្រង់​នឹង​ជំនុំ‌ជំរះ​មនុស្ស​លោក​ដោយ​យុត្តិ‌ធម៌ ក៏​នឹង​វិនិច្ឆ័យ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​សុចរិត ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន គឺ​ជា​ទី​ពឹង​នៅ​គ្រា​លំបាក ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះ‌បង់​ចោល​ពួក​អ្នក ដែល​ស្វែង​រក​ទ្រង់​ឡើយ ចូរ​ច្រៀង​ទំនុក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ចុះ ចូរ​ថ្លែង​ប្រាប់​ពី​ការ​នៃ​ទ្រង់ នៅ​ក្នុង​ចំណោម​បណ្តាជន​ផង