ទំនុកតម្កើង 86:8-10
ទំនុកតម្កើង 86:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ ក៏គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។ ឱព្រះអម្ចាស់អើយ អស់ទាំងសាសន៍ដែលព្រះអង្គបានបង្កើត នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គ។ ដ្បិតព្រះអង្គធំ ហើយធ្វើការយ៉ាងអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះ។
ទំនុកតម្កើង 86:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចព្រះអង្គឡើយ។ ព្រះអម្ចាស់អើយ ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយលើកតម្កើងសិរីរុងរឿងព្រះនាមព្រះអង្គ។ ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម ព្រះអង្គធ្វើការអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
ទំនុកតម្កើង 86:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអម្ចាស់អើយ នៅក្នុងអស់ទាំងពួកព្រះ គ្មានណាមួយឲ្យដូចជាទ្រង់ឡើយ ក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ ឱព្រះអម្ចាស់អើយ អស់ទាំងសាសន៍ដែលទ្រង់បានបង្កើត គេនឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ហើយគេនឹងលើកដំកើងព្រះនាមទ្រង់ ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យ ទ្រង់ជាព្រះតែមួយអង្គឯង