ទំនុកតម្កើង 86:5-17

ទំនុកតម្កើង 86:5-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស និង​ចេះ​អត់‌ឱន​ឲ្យ​យើង​ខ្ញុំ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ផង។ នៅ​ថ្ងៃ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ដ្បិត​ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ។ ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ព្រះអង្គ​ឡើយ។ ព្រះ‌អម្ចាស់​អើយ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ហើយ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះអង្គ។ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់។ ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​នឹង​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌នាម​របស់​ព្រះអង្គ​រហូត​ត​ទៅ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ចំពោះ​ទូលបង្គំ​ខ្លាំង​ណាស់ ព្រះអង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​មច្ចុរាជ។ ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូលបង្គំ អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះអង្គ​ទេ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។ សូម​បែរ​មក​ទត​មើល​ទូលបង្គំ សូម​ប្រណី​សន្ដោស​ទូលបង្គំ សូម​ប្រទាន​កម្លាំង​មក​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះអង្គ​ផង!។ សូម​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ ចំពោះ​ទូលបង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ ឃើញ ហើយ​ត្រូវ​អាម៉ាស់។ ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ​ដែល​ជួយ​សង្គ្រោះ និង​សម្រាល​ទុក្ខ​ទូលបង្គំ។

ទំនុកតម្កើង 86:5-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ល្អ ហើយ​អត់​ទោស ក៏​មាន​ព្រះ‌ហឫ‌ទ័យសប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ស្តាប់​សម្រែក​ទូល​អង្វរ​របស់​ទូល‌បង្គំ​ផង។ នៅ​ថ្ងៃ​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិតព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូល‌បង្គំ។ ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង​ឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ ក៏​គ្មាន​ព្រះ​ណា​ធ្វើ​ការ​អស្ចារ្យ​ដូច​ព្រះ‌អង្គ​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សាសន៍​ដែល​ព្រះ‌អង្គ​បាន​បង្កើត នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​ធំ ហើយ​ធ្វើ​ការ​យ៉ាង​អស្ចារ្យ មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ សូម​បង្រួម​ចិត្ត​ទូល‌បង្គំ ឲ្យ​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះគុណ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ជា​រៀង​រហូត។ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​ទូល‌បង្គំ ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ៏​ជ្រៅ​បំផុត។ ឱ​ព្រះ​អើយ មនុស្ស​ព្រហើន​បាន​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ​ហើយ មនុស្ស​ច្រឡោត​មួយ​ក្រុម​ចង់​ដក​ជីវិត​ទូល‌បង្គំ អ្នក​ទាំងនោះ​មិន​បាន​តាំង​ព្រះ‌អង្គ​នៅ​មុខ​គេ​ទេ។ ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា និង​ប្រណី​សន្ដោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ជា​បរិបូរ។ សូម​បែរ​មកទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​ប្រទាន​កម្លាំង​របស់​ព្រះ‌អង្គ ដល់​អ្នក​បម្រើ​ព្រះ‌អង្គ សូម​សង្គ្រោះ​កូន​របស់​ស្ត្រី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។ សូម​សម្ដែង​ទី​សម្គាល់​មួយ ពី​សេចក្ដី​ល្អ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស ដោយ​សារ​តែ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ហើយ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ។

ទំនុកតម្កើង 86:5-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស និង​ចេះ​អត់‌ឱន​ឲ្យ​យើង​ខ្ញុំ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ផង។ នៅ​ថ្ងៃ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ដ្បិត​ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ។ ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ព្រះអង្គ​ឡើយ។ ព្រះ‌អម្ចាស់​អើយ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ហើយ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះអង្គ។ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់។ ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​នឹង​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌នាម​របស់​ព្រះអង្គ​រហូត​ត​ទៅ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ចំពោះ​ទូលបង្គំ​ខ្លាំង​ណាស់ ព្រះអង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​មច្ចុរាជ។ ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូលបង្គំ អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះអង្គ​ទេ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។ សូម​បែរ​មក​ទត​មើល​ទូលបង្គំ សូម​ប្រណី​សន្ដោស​ទូលបង្គំ សូម​ប្រទាន​កម្លាំង​មក​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះអង្គ​ផង!។ សូម​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ ចំពោះ​ទូលបង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ ឃើញ ហើយ​ត្រូវ​អាម៉ាស់។ ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ​ដែល​ជួយ​សង្គ្រោះ និង​សម្រាល​ទុក្ខ​ទូលបង្គំ។

ទំនុកតម្កើង 86:5-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ហើយ​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​អង្វរ​ផង នៅ​ថ្ងៃ​វេទនា នោះ​ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​នឹង​ឆ្លើយ​តប​មក ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ក្នុង​អស់​ទាំង​ពួក​ព្រះ គ្មាន​ណា​មួយ​ឲ្យ​ដូច​ជា​ទ្រង់​ឡើយ ក៏​គ្មាន​ការ​អ្វី​ឲ្យ​ដូច​ជា​ការ​របស់​ទ្រង់​ដែរ ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត គេ​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ ហើយ​គេ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់ ដ្បិត​ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ទ្រង់​ជា​ព្រះ​តែ​មួយ​អង្គ​ឯង ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់ ទូលបង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់ សូម​បំព្រួម​ចិត្ត​ទូលបង្គំ​មក​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​សរសើរ​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត ហើយ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ត​ទៅ ដ្បិត​ទ្រង់​មាន​សេចក្ដី​សប្បុរស​យ៉ាង​ខ្លាំង ចំពោះ​ទូលបង្គំ ទ្រង់​បាន​ប្រោស​ព្រលឹង​ទូលបង្គំ ឲ្យ​រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដ៏​ជ្រៅ​បំផុត ឱ​ព្រះ‌អង្គ​អើយ មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​លើក​គ្នា​ឡើង ទាស់​នឹង​ទូលបង្គំ​ហើយ មាន​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​មិន​បាន​តាំង​ទ្រង់​នៅ​មុខ​គេ​ទេ តែ​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​មេត្តា ករុណា នឹង​អាណិត‌អាសូរ ក៏​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ត្រង់​ជា​បរិបូរ ឱ​សូម​វិល​មក​ឯ​ទូលបង្គំ​វិញ ហើយ​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង សូម​ប្រទាន​កំឡាំង​របស់​ទ្រង់ មក​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ ហើយ​ជួយ​សង្គ្រោះ​កូន​របស់​ស្ត្រី​ជា​អ្នក​បំរើ​ទ្រង់​ដែរ សូម​សំដែង​ទី​សំគាល់​១​ពី​សេចក្ដី​ល្អ ដែល​នឹង​ប្រោស​ដល់​ទូលបង្គំ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស​វិញ ដោយ​ព្រោះ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ជួយ ហើយ​កំសាន្ត​ចិត្ត​នៃ​ទូលបង្គំ​ហើយ។