ទំនុកតម្កើង 84:4-7
ទំនុកតម្កើង 84:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពរហើយ អស់អ្នកដែលរស់នៅ ក្នុងដំណាក់របស់ព្រះអង្គ ទាំងច្រៀងសរសើរតម្កើងព្រះអង្គជានិច្ច។ –បង្អង់ ៙ មានពរហើយ អស់អ្នកដែលយកព្រះអង្គជាកម្លាំងរបស់ខ្លួន ជាអ្នកដែលរៀបចំចិត្ត ជាផ្លូវទៅកាន់ក្រុងស៊ីយ៉ូន។ កាលគេដើរកាត់ជ្រលងបាកា គេធ្វើឲ្យជ្រលងនោះ ត្រឡប់ទៅកន្លែងមានប្រភពទឹក ហើយភ្លៀងដើមរដូវក៏គ្របដណ្ដប់ដោយពរដែរ។ គេដើរទៅទាំងមានកម្លាំងខ្លាំងឡើងៗជានិច្ច គ្រប់គ្នាបង្ហាញខ្លួននៅចំពោះព្រះ ក្នុងក្រុងស៊ីយ៉ូន។
ទំនុកតម្កើង 84:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានសុភមង្គលហើយ អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ!។ - សម្រាក អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់ របស់ព្រះអង្គដោយចិត្តស្មោះសរ។ នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត ព្រះអង្គបានធ្វើឲ្យទីនោះប្រែទៅជាប្រភពទឹក ហើយភ្លៀងនៅដើមរដូវក៏ធ្លាក់មក ជាព្រះពរលើកន្លែងនោះដែរ។ ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច នៅពេលពួកគេកាន់តែខិតចូលជិតព្រះជាម្ចាស់ នៅលើភ្នំស៊ីយ៉ូន។
ទំនុកតម្កើង 84:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពរហើយ អស់អ្នកណាដែលអាស្រ័យនៅ ក្នុងដំណាក់ទ្រង់ គេនឹងចេះតែសរសើរដល់ទ្រង់ជានិច្ច។ –បង្អង់ ៙ មានពរហើយ មនុស្សណាដែលយកទ្រង់ជាកំឡាំង របស់ខ្លួន ជាអ្នកដែលមានគ្រប់ទាំងផ្លូវរៀបចំក្នុងចិត្តហើយ កាលណាអ្នកនោះដើរកាត់ច្រកនៃសេចក្ដីយំសោក ក៏ធ្វើឲ្យច្រកនោះត្រឡប់ទៅជាទីមានក្បាលទឹកហូរ អើ ទឹកភ្លៀងក៏គ្របដោយពរដែរ ពួកនោះដើរទៅទាំងមានកំឡាំងខ្លាំងឡើងបណ្តើរ គ្រប់គ្នាក៏លេចមកនៅចំពោះព្រះ ត្រង់ស៊ីយ៉ូន