ទំនុកតម្កើង 83:9-12

ទំនុកតម្កើង 83:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ សូម​ប្រព្រឹត្ត​ចំពោះ​ពួក‌គេ ដូច​ព្រះ‌អង្គ​បានប្រព្រឹត្ត​ចំពោះ​សាសន៍​ម៉ាឌាន គឺ​ដូច​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា និង​យ៉ាប៊ីន នៅ​ស្ទឹង​គីសុន ជា​អ្នក​ដែល​បាន​វិនាស​ទៅ​នៅ​អេន-ដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី។ សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប និង​សៀប សូម​ឲ្យ​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទាំង​អស់ បាន​ដូច​ជា​សេបា និង​សាលមូ‌ណា ជា​អ្នក​ដែល​បាន​ពោល​ថា «ចូរ​យើងនាំ​គ្នា​ចាប់​យក​វាល​ស្មៅ​របស់​ព្រះ ទុក​ជា​កេរ‌អាករ​របស់​យើង»។

ទំនុកតម្កើង 83:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​ព្រះអង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​ម៉ាឌាន លោក​ស៊ី‌សេរ៉ា និង​ស្ដេច​យ៉ាប៊ីន នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន​ដែរ! ព្រះអង្គ​បាន​ប្រហារ​ពួក​គេ ឲ្យ​វិនាស​នៅ​អេន-‌ដោរ ហើយ​សាក‌សព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។ សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេ ដូច​ព្រះអង្គ​បាន​ដាក់​ទោស​ស្ដេច​អូរឹប និង​ស្ដេច​សៀប ហើយ​ដាក់​ទោស​មេ​របស់​គេ ដូច​ព្រះអង្គ​បាន​ដាក់​ទោស​សេបា និង​សាល់‌មូណា​ដែរ ដ្បិត​ពួក​គេ​បាន​និយាយ​ថា “យើង​នាំ​គ្នា​វាយ​ដណ្ដើម​យក ទឹក​ដី​របស់​ព្រះ‌ជាម្ចាស់!”។