ទំនុកតម្កើង 81:10-16
ទំនុកតម្កើង 81:10-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ចូរហាមាត់អ្នកឲ្យធំ នោះយើងនឹងបំពេញឲ្យ។ ប៉ុន្តែ ប្រជារាស្ត្ររបស់យើង មិនបានស្តាប់តាមសំឡេងយើងឡើយ អ៊ីស្រាអែលមិនព្រមចុះចូលចំពោះយើងទេ។ ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។ ឱប្រសិនបើប្រជារាស្ត្ររបស់យើង ព្រមស្តាប់តាមយើងទៅអេះ! ឱប្រសិនបើអ៊ីស្រាអែល ព្រមដើរតាមផ្លូវរបស់យើងទៅអេះ! នោះយើងនឹងបង្ក្រាបខ្មាំងសត្រូវរបស់គេភ្លាម ហើយយើងនឹងបង្វែរដៃ ទៅទាស់នឹងបច្ចាមិត្តរបស់គេមិនខាន។ អស់អ្នកដែលស្អប់ព្រះយេហូវ៉ា នឹងក្រាបនៅចំពោះព្រះអង្គ ហើយវាសនាអាក្រក់របស់គេ នឹងនៅជាប់រហូតតទៅ។ ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក ដោយស្រូវសាលីល្អបំផុត ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។
ទំនុកតម្កើង 81:10-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ចូរបើកចិត្តឲ្យទូលាយ យើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។ ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើង មិនបានធ្វើតាមពាក្យយើងទេ អ៊ីស្រាអែលមិនចង់ស្គាល់យើងទៀតទេ។ ហេតុនេះហើយបានជាយើងបណ្ដោយគេ ទៅតាមចិត្តរឹងរូសរបស់ខ្លួន គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។ ប្រសិនបើប្រជារាស្ត្ររបស់យើងស្ដាប់ពាក្យយើង ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេ យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។ អស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ ហើយអ៊ីស្រាអែលនឹងបានសុខសាន្តរហូតតទៅ។ ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកឲ្យអ៊ីស្រាអែលបរិភោគ ព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគ យ៉ាងបរិបូណ៌ផង។
ទំនុកតម្កើង 81:10-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនេះ គឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ចូរឯងហាមាត់ឲ្យធំចុះ នោះអញនឹងបំពេញឲ្យ ប៉ុន្តែរាស្ត្រអញមិនបានស្តាប់តាមអញឡើយ សាសន៍អ៊ីស្រាអែលមិនព្រមតាមអញសោះ ដូច្នេះ អញបានបណ្តោយឲ្យគេទៅតាមចិត្តរឹងចចេស របស់គេទៅ ឲ្យគេបានប្រព្រឹត្តតាមសេចក្ដីដំបូន្មានរបស់ខ្លួនគេ ឱបើប្រសិនណាជារាស្ត្រអញនឹងស្តាប់តាមអញ ឱបើអ៊ីស្រាអែលនឹងដើរតាមផ្លូវអញទៅអេះ នោះអញនឹងបង្ក្រាបខ្មាំងសត្រូវគេជាយ៉ាងឆាប់ ព្រមទាំងបែរដៃទៅទាស់នឹងពួកដែលតតាំងនឹងគេវិញ គួរឲ្យអស់អ្នកដែលស្អប់ដល់ព្រះយេហូវ៉ា បានចុះចូលចំពោះទ្រង់ ប៉ុន្តែពេលវេលារបស់អ៊ីស្រាអែល នឹងស្ថិតស្ថេរនៅជាដរាបតទៅ ទ្រង់នឹងចិញ្ចឹមគេដោយស្រូវសាលីល្អបំផុត ហើយនឹងចំអែតគេដោយទឹកឃ្មុំពីថ្មដា។