ទំនុកតម្កើង 80:17-18
ទំនុកតម្កើង 80:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ សូមឲ្យព្រះហស្តព្រះអង្គស្ថិតនៅលើ អ្នកដែលនៅខាងស្ដាំព្រះហស្តព្រះអង្គ គឺកូនមនុស្សដែលព្រះអង្គបានធ្វើឲ្យមានកម្លាំង សម្រាប់អង្គទ្រង់! យ៉ាងនោះ យើងខ្ញុំនឹងមិនបែរចេញ ពីព្រះអង្គឡើយ សូមប្រោសឲ្យយើងខ្ញុំរស់រាន មានជីវិតឡើងវិញផង នោះយើងខ្ញុំនឹងអំពាវនាវរកព្រះនាមព្រះអង្គ។
ទំនុកតម្កើង 80:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមដាក់ព្រះហស្ដលើមនុស្ស ដែលស្ថិតនៅខាងស្ដាំព្រះអង្គ គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹង ឲ្យមាំមួនឡើង។ យើងខ្ញុំនឹងមិនបែកចិត្ត ចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានឲ្យយើងខ្ញុំ រស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។
ទំនុកតម្កើង 80:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមឲ្យព្រះហស្តទ្រង់ថែរក្សាដល់អ្នក ដែលព្រះហស្តស្តាំទ្រង់បានតាំងឡើង គឺជាកូនមនុស្សដែលទ្រង់បានធ្វើឲ្យមានកំឡាំង សំរាប់អង្គទ្រង់ យ៉ាងនោះ យើងខ្ញុំនឹងមិនថយចេញពីទ្រង់ឡើយ សូមប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ នោះយើងខ្ញុំនឹងអំពាវនាវដល់ព្រះនាមទ្រង់