ទំនុកតម្កើង 80:1-2
ទំនុកតម្កើង 80:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះដែលជាគង្វាលសាសន៍អ៊ីស្រាអែលអើយ ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្ដាលចេរូប៊ីមអើយ សូមភ្លឺមក សូមបណ្ដាលឥទ្ធិឫទ្ធិរបស់ព្រះអង្គឡើង នៅចំពោះពួកអេប្រាអិម បេនយ៉ាមីន និងម៉ាណាសេ ហើយយាងមកសង្គ្រោះយើងខ្ញុំផង!
ទំនុកតម្កើង 80:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់ដែលជាគង្វាល នៃជនជាតិអ៊ីស្រាអែលអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់យើងខ្ញុំ ព្រះអង្គដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ឱព្រះអង្គដែលគង់នៅលើពួកចេរូប៊ីន*អើយ សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ សូមសម្តែងព្រះចេស្ដាឲ្យកុលសម្ព័ន្ធ អេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញ សូមយាងមកសង្គ្រោះយើងខ្ញុំផង!
ទំនុកតម្កើង 80:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះដ៏ឃ្វាលសាសន៍អ៊ីស្រាអែល ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្តាលចេរូប៊ីនអើយ សូមភ្លឺមក សូមបណ្តាលឥទ្ធិឫទ្ធិរបស់ទ្រង់ឡើង នៅចំពោះពួក អេប្រាអិម បេនយ៉ាមីន នឹងម៉ាន៉ាសេ ហើយយាងមកជួយសង្គ្រោះយើងខ្ញុំផង