ទំនុកតម្កើង 78:70-72
ទំនុកតម្កើង 78:70-72 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានជ្រើសរើសដាវីឌ ជាអ្នកបម្រើព្រះអង្គ ហើយបានយកលោកចេញពីក្រោលចៀម ព្រះអង្គបានយកលោក ចេញពីការឃ្វាលមេចៀមដែលមានកូន ឲ្យធ្វើជាគង្វាលដល់ពួកយ៉ាកុប ជាប្រជារាស្ត្រព្រះអង្គ គឺពួកអ៊ីស្រាអែលដែលជាមត៌ករបស់ព្រះអង្គ។ លោកបានឃ្វាលពួកគេដោយចិត្តទៀងត្រង់ ហើយនាំផ្លូវគេដោយដៃដ៏ប៉ិនប្រសប់។
ទំនុកតម្កើង 78:70-72 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានជ្រើសរើសព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានយកស្ដេចចេញពីកន្លែងឃ្វាលចៀម ព្រះអង្គបានយកស្ដេចចេញពីហ្វូងចៀមមក ដើម្បីឲ្យឃ្វាលពូជពង្សរបស់លោកយ៉ាកុប គឺជនជាតិអ៊ីស្រាអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។ ព្រះបាទដាវីឌដឹកនាំជនជាតិអ៊ីស្រាអែល ដោយចិត្តស្មោះត្រង់ ព្រះរាជាដឹកនាំពួកគេយ៉ាងប៉ិនប្រសប់។
ទំនុកតម្កើង 78:70-72 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ទ្រង់ក៏រើសដាវីឌ ជាអ្នកបំរើទ្រង់ ហើយនាំយកលោកចេញពីក្រោលចៀមមក គឺទ្រង់នាំយកលោកពីការឃ្វាលមេចៀមដែលមានកូន ដើម្បីឲ្យធ្វើជាអ្នកគង្វាលដល់ពួកយ៉ាកុប ជារាស្ត្រទ្រង់ គឺពួកអ៊ីស្រាអែលដែលជាមរដករបស់ទ្រង់វិញ ដូច្នេះ លោកក៏ធ្វើជាអ្នកគង្វាលឃ្វាលគេ ដោយចិត្តទៀងត្រង់ ព្រមទាំងនាំផ្លូវគេ ដោយថ្វីដៃដ៏ជំនាញ។