ទំនុកតម្កើង 78:1-8
ទំនុកតម្កើង 78:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនរបស់ខ្ញុំអើយ ចូរត្រងត្រាប់សេចក្ដីដែលខ្ញុំ ប្រៀនប្រដៅអ្នករាល់គ្នា! ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។ ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នូវបទពិសោធពីអតីតកាល ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។ អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹង អ្វីៗដែលដូនតាយើងធ្លាប់រ៉ាយរ៉ាប់ប្រាប់ យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង ឥតលាក់លៀមឡើយ យើងនឹងពណ៌នាពីឫទ្ធានុភាពរបស់ព្រះអម្ចាស់ និងពីស្នាព្រះហស្ដដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ប្រាប់កូនចៅនៅជំនាន់ក្រោយ ដើម្បីលើកតម្កើងព្រះអង្គ។ ព្រះអង្គផ្ដល់ដំបូន្មានឲ្យកូនចៅ របស់លោកយ៉ាកុប ព្រះអង្គប្រទានក្រឹត្យវិន័យមកឲ្យពូជពង្ស របស់លោកអ៊ីស្រាអែល ព្រះអង្គបង្គាប់បុព្វបុរសរបស់យើង ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ ដើម្បីឲ្យមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ ហើយឲ្យកូនចៅដែលនឹងកើតមក បង្រៀនតៗគ្នារហូតទៅ។ ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើព្រះជាម្ចាស់ មិនភ្លេចពីស្នាព្រះហស្ដរបស់ព្រះអង្គ ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ព្រះអង្គ ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស នៅជំនាន់មុន ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងព្រះជាម្ចាស់ មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងព្រះអង្គនោះឡើយ។
ទំនុកតម្កើង 78:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱប្រជាជនរបស់ខ្ញុំអើយ ចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ ដែលចេញពីមាត់ខ្ញុំចុះ! ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង ពីចាស់បុរាណ ជាសេចក្ដីដែលយើងធ្លាប់បានឮ និងធ្លាប់បានដឹង ជាសេចក្ដីដែលដូនតាយើងបានប្រាប់។ យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ របស់គាត់ឡើយ យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ របស់ព្រះយេហូវ៉ា អំពីឫទ្ធានុភាព និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ។ ៙ ព្រះអង្គបានតាំងឲ្យមានទីបន្ទាល់ នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យ នៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលព្រះអង្គបានបង្គាប់ បុព្វបុរសរបស់យើង ឲ្យបង្រៀនដល់កូនចៅតរៀងទៅ ដើម្បីឲ្យមនុស្សជំនាន់ក្រោយ គឺកូនចៅដែលនឹងកើតមកស្គាល់សេចក្ដីទាំងនោះ គេនឹងបន្តវេន ហើយប្រាប់ដល់កូនចៅ របស់គេតទៅទៀត សម្រាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ហើយមិនភ្លេចពីកិច្ចការរបស់ព្រះអង្គឡើយ គឺគោរពតាមបទបញ្ជារបស់ព្រះអង្គវិញ ដើម្បីកុំឲ្យគេបានដូចបុព្វបុរសរបស់គេ ជាជំនាន់មនុស្សរឹងរូស ហើយបះបោរ ជាជំនាន់មនុស្សដែលមិនបានតាំងចិត្ត ឲ្យទៀងត្រង់ ហើយវិញ្ញាណរបស់គេ មិនស្មោះចំពោះព្រះនោះឡើយ។
ទំនុកតម្កើង 78:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱសាសន៍របស់ខ្ញុំអើយ ចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ ដែលចេញពីមាត់ខ្ញុំចុះ ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ហើយនឹងពោលជាសេចក្ដីអាថ៌កំបាំងពីចាស់បូរាណ ជាសេចក្ដីដែលពួកយើងធ្លាប់បានឮបានដឹងហើយ ដែលឪពុកយើងបានប្រាប់តៗមក យើងក៏មិនលាក់សេចក្ដីទាំងនោះទុកចំពោះកូនចៅ របស់គាត់ដែរ គឺនឹងប្រកាសពីអស់ទាំងសេចក្ដីសរសើរនៃព្រះយេហូវ៉ា ដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្តាប់ ព្រមទាំងឥទ្ធានុភាព នឹងការអស្ចារ្យ ដែលទ្រង់បានធ្វើផង។ ៙ ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុប ក៏បានដំរូវឲ្យមានក្រិត្យវិន័យនៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកឰយុកោរបស់យើង ប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់ គឺទាំងកូនចៅដែលត្រូវកើតតទៅ ជាពួកអ្នកដែលនឹងកើតឡើង ហើយប្រាប់ដល់កូនចៅគេតទៅទៀត សំរាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ឥតភ្លេចអស់ទាំងការនៃទ្រង់ឡើយ គឺកាន់តាមអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់វិញ ដើម្បីកុំឲ្យគេបានដូចជាពួកឰយុកោ ជាដំណមនុស្សរឹងរូស ហើយបះបោរ ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។