ទំនុកតម្កើង 77:11-12 - Compare All Versions
ទំនុកតម្កើង 77:11-12 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះអម្ចាស់អើយ ទូលបង្គំរំឭកឡើងវិញ នូវស្នាព្រះហស្ដរបស់ព្រះអង្គ ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដ ដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
ទំនុកតម្កើង 77:11-12 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន
ទំនុកតម្កើង 77:11-12 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
៙ ទូលបង្គំនឹងរំឭកពីកិច្ចការ របស់ព្រះយេហូវ៉ា អើ ទូលបង្គំនឹងនឹកចាំពីការអស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ ទូលបង្គំនឹងសញ្ជឹងគិតពីអស់ទាំងកិច្ចការ របស់ព្រះអង្គ ហើយពិចារណាពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។