ទំនុកតម្កើង 75:7-10
ទំនុកតម្កើង 75:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺព្រះទេតើ ដែលព្រះអង្គជាចៅក្រម ព្រះអង្គបន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង។ ព្រោះព្រះយេហូវ៉ាកាន់ពែងមួយនៅព្រះហស្ត ដែលមានស្រាកំពុងឡើងពពុះ ពែងនោះពេញដោយស្រាលាយជាស្រេច ព្រះអង្គនឹងចាក់បង្ហូរពីពែងនោះ ហើយមនុស្សអាក្រក់ទាំងប៉ុន្មាននៅផែនដី ត្រូវតែផឹកសម្រេងពីពែងនោះទាល់តែអស់។ ៙ តែឯទូលបង្គំវិញ ទូលបង្គំនឹងប្រកាសពីកិច្ចការ របស់ព្រះអង្គជាដរាប ទូលបង្គំនឹងច្រៀងសរសើរដល់ព្រះ របស់លោកយ៉ាកុប។ ព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងកាត់ អស់ទាំងស្នែងរបស់មនុស្សអាក្រក់ចេញ តែយើងនឹងលើកស្នែង របស់មនុស្សសុចរិតឡើង»។
ទំនុកតម្កើង 75:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺព្រះជាម្ចាស់ទេតើ ដែលជាចៅក្រមវិនិច្ឆ័យទោស ព្រះអង្គដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។ ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដ គឺពែងដែលមានពេញទៅដោយព្រះពិរោធ ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស ចៀសមិនផុតឡើយ។ រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះ របស់លោកយ៉ាកុបរហូតតទៅ ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ។ ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាល តែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង។
ទំនុកតម្កើង 75:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ គឺព្រះដែលជាចៅក្រម ទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង ពីព្រោះព្រះយេហូវ៉ាទ្រង់កាន់ពែង១នៅព្រះហស្ត ដែលមានស្រាកំពុងតែពពុះឡើង ពែងនោះពេញដោយស្រាលាយ ហើយទ្រង់ក៏ចាក់ចេញ ឯមនុស្សអាក្រក់ទាំងប៉ុន្មាន ដែលនៅផែនដី គេនឹងផឹកសំរេងកាកក្នុងពែងនោះជាមិនខាន។ ៙ តែទូលបង្គំនឹងប្រកាសប្រាប់ការទាំងនេះជាដរាប ទូលបង្គំនឹងច្រៀងសរសើរថ្វាយព្រះនៃយ៉ាកុប ទូលបង្គំនឹងកាត់អំណាចទាំងប៉ុន្មាននៃមនុស្ស អាក្រក់ចេញ តែអំណាចរបស់មនុស្សសុចរិត នឹងបានដំកើងឡើងវិញ។