ទំនុកតម្កើង 73:26-28
ទំនុកតម្កើង 73:26-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។ ៙ ដ្បិតមើល៍ អស់អ្នកដែលនៅឆ្ងាយពីព្រះអង្គ នឹងត្រូវវិនាស ព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គ។ រីឯទូលបង្គំវិញ ជាការប្រពៃណាស់ ដែលទូលបង្គំបាននៅជិតព្រះ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា ជាទីជ្រកកោន ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់ ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។
ទំនុកតម្កើង 73:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រូបកាយ និងចិត្តគំនិត របស់ទូលបង្គំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក និងជាម្ចាស់ជីវិតទូលបង្គំ រហូតតទៅ។ អស់អ្នកដែលងាកចេញឆ្ងាយ ពីព្រះអង្គនឹងត្រូវអន្តរាយ ហើយព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលក្បត់ព្រះអង្គត្រូវវិនាសសូន្យទៅ។ រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល តែនៅពេលណាទូលបង្គំ នៅជាមួយព្រះអង្គប៉ុណ្ណោះ ឱព្រះជាអម្ចាស់អើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ ទាំងប៉ុន្មានរបស់ព្រះអង្គ។
ទំនុកតម្កើង 73:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសាច់ នឹងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ។ ៙ ដ្បិតមើល អស់អ្នកដែលនៅឆ្ងាយពីទ្រង់ គេនឹងត្រូវវិនាស ទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់ ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។