ទំនុកតម្កើង 73:10-12
ទំនុកតម្កើង 73:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ហេតុនេះហើយបានជាប្រជារាស្ត្រព្រះអង្គ ងាកទៅសរសើរគេ ហើយមិនឃើញថាគេមានកំហុសអ្វីឡើយ ។ គេពោលថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន? តើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រិះដែរឬ?» មើល៍ នេះហើយមនុស្សអាក្រក់ គេចេះតែសុខស្រួលជានិច្ច ទ្រព្យសម្បត្តិគេចេះតែចម្រើនឡើងរហូត។
ទំនុកតម្កើង 73:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ សូម្បីតែប្រជារាស្ដ្រ របស់ព្រះជាម្ចាស់ ក៏វង្វេងទៅតាមពួកគេ ព្រមទាំងចូលចិត្តស្ដាប់ពាក្យសម្ដី របស់ពួកគេ ដូចផឹកទឹក។ គេពោលថា ព្រះជាម្ចាស់ពុំជ្រាបអ្វីទាំងអស់ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ! នេះហើយមនុស្សពាល! ពួកគេបានសុខជានិច្ច ពួកគេបានចម្រុងចម្រើនរហូត!
ទំនុកតម្កើង 73:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ហេតុនោះបានជារាស្ត្ររបស់ទ្រង់វិលមកឯណេះ ក៏ផឹកសំរេងទឹកដែលពេញពែងផង គេសួរថា ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន តើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយដំរិះដែរឬ នេះហើយដែលហៅថាមនុស្សអាក្រក់ ហើយដោយព្រោះគេចេះតែនៅដោយសុខស្រួល បានជាទ្រព្យសម្បត្តិគេចំរើនឡើង