ទំនុកតម្កើង 71:15-18

ទំនុកតម្កើង 71:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាត់​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​កិច្ច​ការ​ដ៏​សុចរិត និង​ពី​កិច្ច​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​កិច្ច​ការ​នោះ​មាន​ចំនួន​ច្រើនឥត​គណនា។ ទូល‌បង្គំ​នឹង​ចូល​មក​ដោយ​ព្រះ‌ចេស្តា​របស់ ព្រះ‌អម្ចាស់‌យេហូវ៉ា ហើយ​នឹង​តំណាល​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ គឺ​របស់​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។ ៙ ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​នៅ​ក្មេងរហូត​មក ហើយ​ទូល‌បង្គំ​នៅ​តែ​ប្រកាស ពី​កិច្ច​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។ ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។

ទំនុកតម្កើង 71:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​ព្រះអង្គ ដែល​មាន​ចំនួន ដ៏​ច្រើន​ឥត​គណនា។ ព្រះ‌ជា‌អម្ចាស់​អើយ ដោយ‌សារ​ព្រះអង្គ​ជួយ ទូលបង្គំ​នឹង​ចូល​មក​ក្នុង​ព្រះ‌ដំណាក់ ទូលបង្គំ​នឹង​រំឭក​ពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ។ ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​បាន​ប្រៀន‌ប្រដៅ​ទូលបង្គំ តាំង​ពី​ទូលបង្គំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​នេះ ទូលបង្គំ​នៅ​តែ​ប្រកាស អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ដដែល។ ឱ​ព្រះ‌ជាម្ចាស់​អើយ ឥឡូវ​នេះ ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ប្រកាស​អំពី​ព្រះ‌ចេស្ដា របស់​ព្រះអង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។

ទំនុកតម្កើង 71:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាត់​ទូលបង្គំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សុចរិត នឹង​ពី​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ ពី​ព្រោះ​ទូលបង្គំ​មិន​ដឹង​ជា​មាន​ចំនួន​ប៉ុន្មាន​ទេ ទូលបង្គំ​នឹង​ទៅ​ដោយ​ព្រះ‌ចេស្តា​របស់ ព្រះ‌អម្ចាស់​យេហូវ៉ា ហើយ​នឹង​ដំណាល​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ គឺ​របស់​ទ្រង់​តែ​១​ប៉ុណ្ណោះ។ ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូលបង្គំ តាំង​តែ​ពី​ក្មេង​មក ហើយ​ដរាប​ដល់​ឥឡូវ​នេះ ទូលបង្គំ​បាន​សំដែង ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​លះ‌បង់​ចោល​ទូលបង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូលបង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ចេស្តា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធា‌នុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ