ទំនុកតម្កើង 71:1-10

ទំនុកតម្កើង 71:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។ សូម​រំ​ដោះ​ទូល‌បង្គំ ហើយ​សង្គ្រោះទូល‌បង្គំ​ឲ្យ​រួច ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ទូល‌បង្គំ ហើយ​សង្គ្រោះទូល‌បង្គំ​ផង! សូម​ធ្វើ​ជា​ថ្ម​ដាជ្រក​កោន​ដល់​ទូល‌បង្គំ ជា​កន្លែង​ដែល​ទូល‌បង្គំ ចូល​មក​រក​ថ្ម​ដា​នេះ​ជា‌និច្ច ព្រះ‌អង្គ​បាន​ចេញ​បញ្ជា​ឲ្យ​សង្គ្រោះ​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ។ ៙ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​មនុស្ស​អាក្រក់ គឺ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​ទុច្ចរិត និង​សាហាវ​នេះ​ផង! ដ្បិត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​ទី​ទុក​ចិត្ត​របស់​ទូល‌បង្គំ តាំង​ពី​ក្មេង​មក។ ទូល‌បង្គំ​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​តាំង​តែ​ពី​កំណើត គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។ ៙ ទូល‌បង្គំ​ជា​ប្រផ្នូល​ដល់​មនុស្ស​ជា​ច្រើន តែ​ព្រះ‌អង្គ​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូល‌បង្គំ។ មាត់​ទូល‌បង្គំ​ពេញ​ដោយ​ពាក្យ សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​ដោយ​ពាក្យ​លើក​តម្កើង ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។ សូម​កុំ​លះ​បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​ចាស់​ជរា ហើយ​កុំ​បោះ‌បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​កម្លាំង​ទូល‌បង្គំ​អន់‌ថយនេះ​ឡើយ។ ដ្បិត​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​ដើម​ពី​ទូល‌បង្គំ ហើយ​អស់​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូល‌បង្គំ គេ​ប្រឹក្សា​គ្នា

ទំនុកតម្កើង 71:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ! ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សុចរិត សូម​រំដោះ​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​ផង! សូម​ព្រះអង្គ​ធ្វើ​ជា​ថ្ម‌ដា សម្រាប់​ទូលបង្គំ​ជ្រក​កោន ព្រះអង្គ​បង្គាប់​ឲ្យ​ទូលបង្គំ មក​រក​ថ្ម‌ដា​នេះ​ជានិច្ច ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​ព្រះអង្គ​ពិត​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ​មែន! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​គេច​ផុត ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រម​ទាំង​គេច​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​ទុច្ចរិត និង​មនុស្ស​កំណាច! ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ ទូលបង្គំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​តាំង​ពី​ក្មេង​មក! ទូលបង្គំ​ពឹង​ផ្អែក​លើ​ព្រះអង្គ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ព្រះអង្គ​ហើយ​ដែល​បាន​យក ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​ឈរ! មនុស្ស​ជា​ច្រើន​យល់​ថា​ព្រះអង្គ បាន​ដាក់​បណ្ដាសា​ទូលបង្គំ ក៏​ប៉ុន្តែ តាម​ពិត ព្រះអង្គ​ជា​ជម្រក ដ៏​រឹង‌មាំ​របស់​ទូលបង្គំ។ សូម​ឲ្យ​ទូលបង្គំ​ពោល​ពាក្យ សរសើរ​តម្កើង​ព្រះអង្គ​ជានិច្ច ទូលបង្គំ​ចង់​លើក​តម្កើង​សិរី‌រុងរឿង របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ! សូម​កុំ​លះ‌បង់​ទូលបង្គំ នៅ​គ្រា​ដែល​ទូលបង្គំ​មាន​វ័យ​ចាស់​ជរា សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ នៅ​គ្រា​ដែល​កម្លាំង​ទូលបង្គំ​ចុះ​ឱន​ថយ​នេះ​ឡើយ! ដ្បិត​សត្រូវ​របស់​ទូលបង្គំ​កំពុង តែ​គិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ទូលបង្គំ កំពុង​តែ​ពិភាក្សា​គ្នា

ទំនុកតម្កើង 71:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ទ្រង់​ដោះ​ទូលបង្គំ​ឲ្យ​រួច ហើយ​ស្រោច​ស្រង់ ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​ជួយ​សង្គ្រោះ ទូលបង្គំ​ផង សូម​ឲ្យ​ទ្រង់​ធ្វើ​ជា​ថ្មដា សំរាប់​ជា​ទី​លំនៅ​ដល់​ទូលបង្គំ ជា​កន្លែង​ដែល​ទូលបង្គំ​ទៅ​មក​ជានិច្ច​បាន ទ្រង់​បាន​ចេញ​បង្គាប់​ឲ្យ​ជួយ​សង្គ្រោះ​ទូលបង្គំ​ហើយ ដ្បិត​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​របស់​ទូលបង្គំ។ ៙ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ស្រោច​ស្រង់​ទូលបង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ គឺ​ឲ្យ​ចេញ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ទុច្ចរិត​ដ៏​សាហាវ​ផង ដ្បិត​ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជា​ទី​សង្ឃឹម​នៃ​ទូលបង្គំ ទ្រង់​ជា​ទី​ទុក​ចិត្ត​ដល់​ទូលបង្គំ​តាំង​តែ​ពី​ក្មេង​មក គឺ​ទ្រង់​ហើយ​ដែល​ថែ​រក្សា​ទូលបង្គំ តាំងតែ​ពី​ផ្ទៃ​ម្តាយ​មក ទ្រង់​បាន​គាំ​ទូលបង្គំ​ឲ្យ​ចេញ​ចាក​ពី​ពោះ​ម្តាយ ទូលបង្គំ​នឹង​សរសើរ​ពី​ទ្រង់​ជានិច្ច។ ៙ ទូលបង្គំ​ជា​ទី​អស្ចារ្យ​ដល់​មនុស្ស​ជា​ច្រើន តែ​គឺ​ទ្រង់​ជា​ទី​ពឹង​មាំ‌មួន​របស់​ទូលបង្គំ​ទេ មាត់​ទូលបង្គំ​នឹង​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់ ហើយ​នឹង​ពោល​ពី​កិត្តិសព្ទ​នៃ​ព្រះ‌នាម​ទ្រង់​ដរាប​រាល់​ថ្ងៃ សូម​កុំ​បោះ‌បង់​ចោល​ទូលបង្គំ ក្នុង​កាល​ដែល​ចាស់‌ជរា​ឡើយ ហើយ​កុំ​លះ‌បង់​ទូលបង្គំ ក្នុង​កាល​ដែល​មាន​កំឡាំង​អន់‌ថយ​នោះ​ដែរ ដ្បិត​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ដើម​ពី​ទូលបង្គំ ហើយ​ពួក​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូលបង្គំ គេ​ជំនុំ​គ្នា​ថា