ទំនុកតម្កើង 7:11-13
ទំនុកតម្កើង 7:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គជាចៅក្រមសុចរិត ហើយជាព្រះដែលខ្ញាល់ នឹងមនុស្សទុច្ចរិតរាល់ថ្ងៃ។ បើអ្នកណាមិនប្រែចិត្ត ព្រះអង្គនឹងសំលៀងដាវ ព្រះអង្គយឹតដំឡើងធ្នូជាស្រេច ព្រះអង្គរៀបចំអាវុធទុកប្រហារគេរួចហើយ ព្រមទាំងធ្វើព្រួញភ្លើងទុកសម្រាប់បាញ់ផង។
ទំនុកតម្កើង 7:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត ព្រះអង្គតែងតែប្រឆាំងនឹងអំពើអាក្រក់ ជារៀងរាល់ថ្ងៃ។ មនុស្សអាក្រក់មិនដូរគំនិតទេ គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់។ គេនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃ ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
ទំនុកតម្កើង 7:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់ជាចៅក្រមសុចរិត អើ ទ្រង់ជាព្រះដែលមានសេចក្ដីខ្ញាល់ ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ បើអ្នកណាមិនប្រែចិត្ត នោះទ្រង់នឹងសំលៀងដាវ ទ្រង់បានយឹតដំឡើងធ្នូជាស្រេច ទ្រង់ក៏រៀបចំគ្រឿងដែលសំរាប់សំឡាប់គេ ទុករួចហើយ ទ្រង់ធ្វើព្រួញឆេះ ទុកសំរាប់បាញ់។