ទំនុកតម្កើង 69:7-9
ទំនុកតម្កើង 69:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតគឺដោយយល់ដល់ព្រះអង្គហើយ បានជាទូលបង្គំទ្រាំទ្រពាក្យដំណៀល ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំ។ ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃ ចំពោះបងប្អូនទូលបង្គំ គឺដូចជាសាសន៍ក្រៅចំពោះបងប្អូនពោះមួយ របស់ទូលបង្គំ។ ៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ បានបំផ្លាញទូលបង្គំ ហើយដំណៀលទាំងប៉ុន្មាន របស់អស់អ្នកតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
ទំនុកតម្កើង 69:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតទូលបង្គំទ្រាំទ្រឲ្យគេជេរប្រមាថ ទូលបង្គំសុខចិត្តអាម៉ាស់មុខ ព្រោះតែព្រះអង្គ។ ញាតិសន្ដានរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនដទៃ បងប្អូនបង្កើតរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនបរទេស។ មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
ទំនុកតម្កើង 69:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតគឺដោយយល់ដល់ទ្រង់ហើយ បានជាទូលបង្គំធន់ទ្រាំនឹងសេចក្ដីត្មះតិះដៀល ហើយសេចក្ដីអៀនខ្មាសបានគ្របមុខទូលបង្គំផង ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃចំពោះបងប្អូនទូលបង្គំ គឺដូចជាសាសន៍ក្រៅដល់ពួកអ្នកពោះ១នឹងទូលបង្គំ។ ៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិន ទូលបង្គំ ឯសេចក្ដីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ