ទំនុកតម្កើង 69:13 - Compare All Versions

ទំនុកតម្កើង 69:13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

៙ ប៉ុន្តែ ឯ​ទូល‌បង្គំ​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ គឺតម្រង់ទៅឯ​ព្រះ‌អង្គ។ នៅ​ពេល​គាប់​ព្រះ‌ហឫ‌ទ័យ ឱ​ព្រះ​អើយ ដោយព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ដោយ​ការ​សង្គ្រោះ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 69:13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះ‌ហឫទ័យ ព្រះអង្គ​ហើយ ឱ​ព្រះ‌ជាម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង ព្រះអង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខាន សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។

ទំនុកតម្កើង 69:13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

៙ ប៉ុន្តែឯ​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ដំរង់​ទៅ​ឯ​ទ្រង់ ក្នុង​វេលា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឱ​ព្រះ‌អង្គ​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ពិត​របស់​ទ្រង់ តាម​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់