ទំនុកតម្កើង 69:1-3
ទំនុកតម្កើង 69:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទឹកបានឡើងដល់កទូលបង្គំហើយ។ ទូលបង្គំផុងនៅក្នុងភក់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរឡើយ ទូលបង្គំបានចូលទៅក្នុងទឹកជ្រៅ ហើយជំនន់ក៏បោកគ្របលើទូលបង្គំ។ ទូលបង្គំល្វើយ ដោយសារសម្រែករបស់ទូលបង្គំ បំពង់កទូលបង្គំស្ងួតហើយ ភ្នែកទូលបង្គំទៅជាស្រវាំង ដោយសារទន្ទឹងរង់ចាំព្រះនៃទូលបង្គំ។
ទំនុកតម្កើង 69:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំផង ទឹកឡើងដល់ច្រមុះទូលបង្គំហើយ!។ ទូលបង្គំកាន់តែផុងខ្លួនទៅៗ ពុំមានអ្វីដែលទូលបង្គំអាចតោងបានឡើយ ទូលបង្គំលិចចុះទៅក្នុងទឹក ហើយទឹកក៏ហូរនាំយកទូលបង្គំទៅ។ ទូលបង្គំលែងមានកម្លាំងស្រែកហៅ ឲ្យគេជួយទៀតហើយ ព្រោះទូលបង្គំស្រែករហូតដល់ស្ងួតបំពង់ក ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គរហូតដល់ផ្សាភ្នែក។
ទំនុកតម្កើង 69:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំ ដ្បិតទឹកបានហូរចូល ដល់ព្រលឹងនៃទូលបង្គំហើយ ទូលបង្គំផុងចុះក្នុងល្បាប់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរសោះ ទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅ ហើយរលកក៏បោកគ្របលើទូលបង្គំ ទូលបង្គំល្វើយ ដោយការអំពាវនាវរបស់ទូលបង្គំ បំពង់កនៃទូលបង្គំខះហើយ ភ្នែកទូលបង្គំស្រវាំងទៅ ដោយរង់ចាំមើលផ្លូវព្រះនៃទូលបង្គំ។