ទំនុកតម្កើង 67:3-4
ទំនុកតម្កើង 67:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ សូមឲ្យប្រជាជនទាំងឡាយ សរសើរតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ! សូមឲ្យជាតិសាស៍ទាំងឡាយបានអរសប្បាយ ហើយច្រៀងដោយអំណរ ដ្បិតព្រះអង្គជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌ ហើយដឹកនាំជាតិសាសន៍នានានៅផែនដី។ – បង្អង់
ទំនុកតម្កើង 67:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ សូមឲ្យប្រជាជន ទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់រួមគ្នា លើកតម្កើងព្រះអង្គ! មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានា ដោយយុត្តិធម៌ ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយ នៅលើផែនដី។ - សម្រាក
ទំនុកតម្កើង 67:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ សូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ ឲ្យជនទាំងអស់សរសើរដល់ទ្រង់ ឱសូមឲ្យអស់ទាំងនគរបានអរសប្បាយ ហើយច្រៀងដោយអំណរចុះ ដ្បិតទ្រង់នឹងជំនុំជំរះអស់ទាំងសាសន៍ដោយទៀងត្រង់ ហើយគ្រប់គ្រងអស់ទាំងនគរដែលនៅផែនដី។ បង្អង់