ទំនុកតម្កើង 67:1-7

ទំនុកតម្កើង 67:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ព្រះ​ប្រណី​សន្ដោស​ដល់​យើង ហើយ​ប្រទាន​ពរ​យើង សូម​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​រះ​លើ​យើង​ខ្ញុំ។ –បង្អង់ ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ ស្គាល់​ព្រះចេស្ដា​សង្គ្រោះ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​ជាតិ​សាសន៍។ ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ! សូម​ឲ្យ​ជាតិ​សាស៍​ទាំង​ឡាយ​បាន​អរ​សប្បាយ ហើយ​ច្រៀង​ដោយ​អំណរ ដ្បិត​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ប្រជាជនទាំង​ឡាយ ដោយ​យុត្តិធម៌ ហើយ​ដឹក​នាំជាតិ​សាសន៍នានា​នៅ​ផែនដី។ – បង្អង់ ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ! ៙ ផែន​ដី​បាន​បង្កើត​ភោគ​ផល​ចម្រើន​ឡើង ហើយ​ព្រះ គឺ​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​យើង​ខ្ញុំ។ ព្រះ​នឹង​ប្រទាន​ពរ​យើង សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី កោត​ខ្លាច​ព្រះ‌អង្គ!

ទំនុកតម្កើង 67:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​ទត​មក​យើង​ខ្ញុំ​ដោយ ព្រះ‌ហឫទ័យ​សប្បុរស​ផង! - សម្រាក ដូច្នេះ មនុស្ស​នៅ​លើ​ផែនដី នឹង​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ឡាយ គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះអង្គ! ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​ប្រជា‌ជន ទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ព្រះអង្គ! មហា‌ជន​នាំ​គ្នា​សប្បាយ​រីក‌រាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស ដ្បិត​ព្រះអង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​នានា ដោយ​យុត្តិធម៌ ហើយ​ព្រះអង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយ នៅ​លើ​ផែនដី។ - សម្រាក ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ព្រះអង្គ! ផែនដី​បាន​បង្កើត​ភោគ‌ផល ព្រោះ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​យើង​បាន​ប្រទាន​ពរ​ឲ្យ​យើង។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឲ្យ​យើង សូម​ឲ្យ​ប្រជា‌ជន​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី គោរព​កោត​ខ្លាច​ព្រះអង្គ!

ទំនុកតម្កើង 67:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ព្រះ‌អង្គ​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ ហើយ​ប្រទាន​ពរ​ផង សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​យើង​ខ្ញុំ។ –បង្អង់ ៙ ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​អស់​ទាំង​សាសន៍​ដទៃ​បាន​ស្គាល់​សេចក្ដី សង្គ្រោះ​របស់​ទ្រង់​ដែរ ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់ ឲ្យ​ជន​ទាំង​អស់​សរសើរ​ដល់​ទ្រង់ ឱ​សូម​ឲ្យ​អស់​ទាំង​នគរ​បាន​អរ​សប្បាយ ហើយ​ច្រៀង​ដោយ​អំណរ​ចុះ ដ្បិត​ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់ ហើយ​គ្រប់‌គ្រង​អស់​ទាំង​នគរ​ដែល​នៅ​ផែនដី។ បង្អង់ ៙ ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់ ឲ្យ​ជន​ទាំង​អស់​សរសើរ​ទ្រង់​ចុះ នោះ​ដី​នឹង​បង្កើត​ផល​ឡើង ហើយ​ព្រះ​ដ៏​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ ព្រះ‌ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ​ជា​ពិត ហើយ​អស់​ទាំង​ចុង​ផែនដី​បំផុត នឹង​កោត‌ខ្លាច​ដល់​ទ្រង់។