ទំនុកតម្កើង 61:1-2
ទំនុកតម្កើង 61:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សម្រែក ទូលអង្វររបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។ ពេលទូលបង្គំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គ សូមដឹកនាំទូលបង្គំទៅកាន់ថ្មដា ដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។
ទំនុកតម្កើង 61:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សម្រែករបស់ទូលបង្គំ សូមស្តាប់ពាក្យទូលបង្គំអធិស្ឋានផង ពេលចិត្តទូលបង្គំអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គពីចុងផែនដី សូមនាំទូលបង្គំទៅកាន់ថ្មដា ដែលខ្ពស់ជាងទូលបង្គំ
ទំនុកតម្កើង 61:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សម្រែក ទូលអង្វររបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។ ពេលទូលបង្គំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គ សូមដឹកនាំទូលបង្គំទៅកាន់ថ្មដា ដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។
ទំនុកតម្កើង 61:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ សូមស្តាប់សេចក្ដីអំពាវនាវ របស់ទូលបង្គំ សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំអធិស្ឋានផង កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ