ទំនុកតម្កើង 60:1-5

ទំនុកតម្កើង 60:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ព្រះ‌អង្គ​ខ្ញាល់​នឹង​ខ្ញុំ ឱ​សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែន​ដី​រញ្ជួយ ព្រះ‌អង្គ​បាន​ហែក​ផែន​ដី​ឲ្យប្រេះ​ចេញ​ពី​គ្នា សូម​ផ្សារ​ទី​ប្រេះ​ស្រាំ​ឡើង​វិញផង ដ្បិតផែន​ដី​កំពុង​តែ​រង្គើ​ហើយ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​ព្រះ‌អង្គ ជួប​ការ​ដ៏​ពិបាក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ស្មារតី។ ព្រះ‌អង្គ​បាន​ប្រទាន​ទង់​ជ័យ​មួយ ដល់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​បាន​រត់​ទៅ​ទី​នោះ រួច​ផុត​ពីមុខ​ព្រួញ ។ –បង្អង់ សូម​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ហើយ​សូម​ឆ្លើយ​តប​យើង​ខ្ញុំ ផង ដើម្បី​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ​បាន​រួច​ជីវិត។

ទំនុកតម្កើង 60:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ​ក៏​ដោយ ព្រះអង្គ​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ និង​ប្រេះ​ចេញ​ពី​គ្នា ឥឡូវ​នេះ សូម​ទ្រង់​ផ្សារ​ភ្ជាប់​ឡើង​វិញ​ផង ព្រោះ​ផែនដី​កំពុង​រង្គើ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជួប​នឹង​ទុក្ខ​វេទនា​ដ៏​សែន​ពិបាក ព្រះអង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ ស្ទើរ​តែ​វង្វេង​ស្មារតី។ ព្រះអង្គ​ប្រទាន​ទង់​ជ័យ​ជា​សញ្ញា​ឲ្យ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ អាច​គេច​ផុត​ពី​បរា‌ជ័យ។ - សម្រាក សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់ របស់​ព្រះអង្គ​បាន​រួច​ជីវិត។

ទំនុកតម្កើង 60:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ទ្រង់​បាន​ទំលាយ​ទំលុះ​យើង​ខ្ញុំ​ហើយ ទ្រង់​បាន​មាន​សេចក្ដី​ខ្ញាល់ ឱ​សូម​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ដើម​វិញ ទ្រង់​បាន​ធ្វើ​ឲ្យ​ស្រុក​ញាប់‌ញ័រ ព្រម​ទាំង​បំបែក​ចេញ​ផង សូម​កែ​ទី​ធ្លុះ‌ធ្លាយ​ឡើង​វិញ ដ្បិត​កំពុង​តែ​ទ្រេត‌ទ្រោត​ទៅ ទ្រង់​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ​ការ​ពិបាក​ណាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា​ជា​សេចក្ដី​ងេង‌ងោង តែ​ទ្រង់​បាន​ប្រទាន​ទង់‌ជ័យ​១​ដល់​ពួក​អ្នក​ដែល​កោត ខ្លាច​ទ្រង់ ដើម្បី​ឲ្យ​បាន​លើក​ឡើង​ឲ្យ​ឃើញ ដោយ​ព្រោះ​សេចក្ដី​ពិត។ –បង្អង់ ៙ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់ ហើយ​ស្តាប់​យើង​ផង ដើម្បី​ឲ្យ​អ្នក​ស្ងួន‌ភ្ងា​របស់​ទ្រង់ បាន​សេចក្ដី​ប្រោស​ឲ្យ​រួច