ទំនុកតម្កើង 6:5-7
ទំនុកតម្កើង 6:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតពេលស្លាប់ផុតទៅហើយ គ្មានសេចក្ដីនឹកចាំពីព្រះអង្គទៀតទេ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ តើអ្នកណាអាចសរសើរព្រះអង្គបាន? ទូលបង្គំស្រែកថ្ងូរ ហើយអស់កម្លាំង រាល់យប់ទឹកភ្នែកទូលបង្គំហូរជោកគ្រែ ខ្នើយទូលបង្គំជោកជាំ ដោយសំណោករបស់ទូលបង្គំ។ ភ្នែកទូលបង្គំស្រវាំង ព្រោះតែថប់ព្រួយ ក៏ទៅជាខ្សោយ ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។
ទំនុកតម្កើង 6:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។ ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។ រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។ ទុក្ខកង្វល់បានធ្វើឲ្យទូលបង្គំស្លក់មុខ ភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំង ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។
ទំនុកតម្កើង 6:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតក្នុងមរណភាព គ្មានសេចក្ដីនឹកចាំពីទ្រង់ទៀតឡើយ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះតើអ្នកណានឹងសរសើរដល់ទ្រង់ ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ។