ទំនុកតម្កើង 6:2-4
ទំនុកតម្កើង 6:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំខ្សោយណាស់ហើយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតឆ្អឹងរបស់ទូលបង្គំញ័ររន្ធត់ញាប់ញ័រ។ ព្រលឹងទូលបង្គំថប់ព្រួយជាខ្លាំង ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត? ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គយាងមកវិញ សូមរំដោះជីវិតទូលបង្គំផង សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
ទំនុកតម្កើង 6:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់។ ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង ព្រះអម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះ ដល់កាលណាទៀត? ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញ ហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស
ទំនុកតម្កើង 6:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំខ្សោយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជា ដ្បិតឆ្អឹងទូលបង្គំញ័ររន្ធត់ ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្ដីសប្បុរសនៃទ្រង់