ទំនុកតម្កើង 6:1-4

ទំនុកតម្កើង 6:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូល‌បង្គំ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ខ្ញាល់ ក៏​កុំ​វាយ​ផ្ចាល​ទូល‌បង្គំ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោធ​នោះ​ដែរ! ឱ​ព្រះ‌យេហូវ៉ា​អើយ សូមប្រណី​សន្ដោស​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ខ្សោយណាស់​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង ដ្បិត​ឆ្អឹងរបស់​ទូល‌បង្គំ​ញ័រ​រន្ធត់​ញាប់‌ញ័រ។ ព្រលឹង​ទូល‌បង្គំ​ថប់​ព្រួយ​ជា​ខ្លាំង ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៀត? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​យាង​មក​វិញ សូម​រំដោះ​ជីវិត​ទូល‌បង្គំ​ផង សូម​សង្គ្រោះ​ទូល‌បង្គំ ដោយ​យល់​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 6:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​ក្ដី សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ ទោះ​បី​ព្រះអង្គ​ខ្ញាល់​នឹង​ទូលបង្គំ​ក្ដី ក៏​សូម​កុំ​ធ្វើ​ទោស​ទូលបង្គំ​ដែរ! ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​កាន់​តែ​ខ្សោយ​ណាស់​ហើយ ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ផង ដ្បិត​រូប​កាយ​ទូលបង្គំ​ទាំង​មូល​ញ័រ‌ញាក់។ ចិត្ត​គំនិត​ទូលបង្គំ​តប់‌ប្រមល់​ជា​ខ្លាំង ព្រះ‌អម្ចាស់​អើយ តើ​ទុក​ឲ្យ​ទូលបង្គំ​នៅ​ដូច្នេះ ដល់​កាល​ណា​ទៀត? ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង សូម​រំដោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស

ទំនុកតម្កើង 6:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូលបង្គំ ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ ហើយ​កាល​ណា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ឃោរ‌ឃៅ នោះ​សូម​កុំ​ផ្ចាញ់‌ផ្ចាល​ទូលបង្គំ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្សោយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា ដ្បិត​ឆ្អឹង​ទូលបង្គំ​ញ័រ​រន្ធត់ ព្រលឹង​ទូលបង្គំ​ក៏​ថប់​បារម្ភ​ជា​ខ្លាំង​ដែរ ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​សេចក្ដី​សប្បុរស​នៃ​ទ្រង់