ទំនុកតម្កើង 59:1-2 - Compare All Versions

ទំនុកតម្កើង 59:1-2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​រំដោះទូល‌បង្គំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ផង សូម​ការពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ។ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស ដែល​កម្ចាយ​ឈាម។

ទំនុកតម្កើង 59:1-2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ​នៃ​ទូលបង្គំ​អើយ! សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ផង សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូលបង្គំ។ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​មនុស្ស​ស្រេក​ឈាម។

ទំនុកតម្កើង 59:1-2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ជួយ​ឲ្យ ទូលបង្គំ​រួច​ពី​ពួក​ខ្មាំង​សត្រូវ សូម​ការ‌ពារ​ឲ្យ​រួច​ពី​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​ដែល​កំចាយ​ឈាម