ទំនុកតម្កើង 55:4-8

ទំនុកតម្កើង 55:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចិត្ត​ទូល‌បង្គំ​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ហើយការ​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់ បាន​គ្រប​សង្កត់​លើ​ទូល‌បង្គំ។ ទូល‌បង្គំ​កើត​មាន​ចិត្ត​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រ សេចក្ដី​តក់‌ស្លុត​បានញាំ​ញី​ទូល‌បង្គំ។ ទូល‌បង្គំ​ពោល​ថា «ឱ សូម​ឲ្យ​ទូល‌បង្គំ​មាន​ស្លាប ដូច​ជា​ព្រាប​ទៅ​អេះ! នោះ​ទូល‌បង្គំ​នឹង​ហើរ​ទៅឲ្យ​បាត់ ហើយ​ឲ្យ​បាន​សម្រាក មែន​ហើយ ទូល‌បង្គំ​នឹង​ទៅ​ឲ្យ​ឆ្ងាយ ហើយ​ទូល‌បង្គំ​នឹង​ស្នាក់​នៅ​ទី​រហោ‌ស្ថាន​វិញ។ -បង្អង់ ទូល‌បង្គំ​នឹង​ប្រញាប់​ស្វែង​រក​ទី​ជ្រកកោន ឲ្យ​រួច​ផុត​ពី​ខ្យល់​គំហុក និង​ព្យុះ​សង្ឃរា»។

ទំនុកតម្កើង 55:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចិត្ត​ទូលបង្គំ​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ហើយ​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់ បាន​គ្រប​សង្កត់​លើ​ទូលបង្គំ ទូលបង្គំ​បាន​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រ សេចក្ដី​តក់‌ស្លុត​បាន​បង្គ្រប​ទូលបង្គំ​ហើយ នោះ​ទូលបង្គំ​បាន​ពោល​ថា ឱ​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ា នោះ​អញ​នឹង​ហើរ​ចេញ​ទៅ ឲ្យ​បាន​សេចក្ដី​សុខ អើ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​ទៅ​ឆ្ងាយ ស្នាក់​នៅ​ឯ​ទី​រហោ‌ស្ថាន​វិញ។ –បង្អង់ ៙ ទូលបង្គំ​នឹង​បាន​រត់​ជា​ប្រញាប់​ទៅ​ឯ​ទី​ជ្រក ឲ្យ​បាន​រួច​ពី​ខ្យល់​គំហុក នឹង​ព្យុះ​សង្ឃរា