ទំនុកតម្កើង 55:4-6
ទំនុកតម្កើង 55:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយការភ័យខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ។ ទូលបង្គំកើតមានចិត្តភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានញាំញីទូលបង្គំ។ ទូលបង្គំពោលថា «ឱ សូមឲ្យទូលបង្គំមានស្លាប ដូចជាព្រាបទៅអេះ! នោះទូលបង្គំនឹងហើរទៅឲ្យបាត់ ហើយឲ្យបានសម្រាក
ទំនុកតម្កើង 55:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំភ័យតក់ស្លុតជាខ្លាំង ទូលបង្គំភ័យញាប់ញ័រ ខ្លាចស្លាប់ ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។ ទូលបង្គំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាប នោះខ្ញុំនឹងហើរទៅរកកន្លែងមួយ សម្រាប់ជ្រកកោន។
ទំនុកតម្កើង 55:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ នោះទូលបង្គំបានពោលថា ឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា នោះអញនឹងហើរចេញទៅ ឲ្យបានសេចក្ដីសុខ