ទំនុកតម្កើង 55:1-23
ទំនុកតម្កើង 55:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ សូមកុំលាក់ព្រះភ័ក្ត្រ នៅពេលទូលបង្គំទទូចអង្វរព្រះអង្គ។ សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង ទូលបង្គំខ្វល់ខ្វាយ ទាំងតប់ប្រមល់ និងថប់បារម្ភជាខ្លាំង នៅពេលឮពាក្យសម្ដីរបស់ខ្មាំងសត្រូវ និងមនុស្សពាលនាំគ្នាបៀតបៀនទូលបង្គំ។ ពួកគេធ្វើឲ្យទូលបង្គំរងទុក្ខវេទនា គេនាំគ្នាប្រឆាំងនឹងទូលបង្គំដោយកំហឹង។ ទូលបង្គំភ័យតក់ស្លុតជាខ្លាំង ទូលបង្គំភ័យញាប់ញ័រ ខ្លាចស្លាប់ ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។ ទូលបង្គំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាប នោះខ្ញុំនឹងហើរទៅរកកន្លែងមួយ សម្រាប់ជ្រកកោន។ ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយ ខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។ - សម្រាក ខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័ស គឺលឿនជាងខ្យល់ព្យុះសង្ឃរាទៅទៀត»។ ព្រះអម្ចាស់អើយ! សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំ និយាយស្ដាប់គ្នាបានឡើយ ដ្បិតនៅក្នុងទីក្រុង ទូលបង្គំឃើញមានតែ អំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នា។ ទាំងថ្ងៃទាំងយប់ នៅជុំវិញកំពែងក្រុង ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត និងអំពើពាល។ នៅក្នុងទីក្រុង មានសុទ្ធតែឧក្រិដ្ឋកម្ម ហើយនៅតាមទីផ្សារ មានសុទ្ធតែការជិះជាន់ និងការបោកប្រាស់។ អ្នកដែលបំបាក់មុខខ្ញុំ មិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេ ប្រសិនបើជាខ្មាំងសត្រូវមែន ខ្ញុំមុខជាទ្រាំទ្របានមិនខាន ហើយអ្នកដែលវាយប្រហារខ្ញុំ ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរ ប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែន ខ្ញុំមុខជាគេចខ្លួនមិនខាន គឺអ្នកឯងទេតើ អ្នកធ្លាប់នៅជាមួយខ្ញុំ ជាអ្នកជិតស្និទ្ធ និងជាមិត្តសម្លាញ់របស់ខ្ញុំ។ យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា យើងធ្លាប់ទៅថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នា ក្នុងព្រះដំណាក់របស់ព្រះអង្គ។ សូមឲ្យបច្ចាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងទាន់ហន់ សូមឲ្យពួកគេធ្លាក់នរកទាំងរស់ ចិត្តគំនិតរបស់គេពោរពេញ ទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាង។ រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ។ ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យខ្ញុំ។ ទោះបីមានខ្មាំងសត្រូវលើកគ្នា សន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្ដី ក៏ព្រះអង្គរំដោះខ្ញុំឲ្យបានសុខសាន្តដែរ។ ព្រះជាម្ចាស់គ្រងរាជ្យតាំងពីអស់កល្បរៀងមក សូមព្រះអង្គស្ដាប់ពាក្យខ្ញុំ ហើយបំបាក់មុខពួកគេទៅ - សម្រាក អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន គោរពកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ អ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់ ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផង។ ពាក្យសម្ដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសម្ដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។ ចូរផ្ញើជីវិតលើព្រះអម្ចាស់ នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខាន ដ្បិតព្រះអង្គមិនដែលទុកឲ្យមនុស្សសុចរិត ត្រូវបរាជ័យរហូតនោះទេ។ ឱព្រះជាម្ចាស់អើយ សូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅ ពួកនោះសុទ្ធតែជាឃាតករ និងជនបោកប្រាស់ សូមកុំឲ្យពួកនោះអាចរស់ បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។
ទំនុកតម្កើង 55:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមកុំពួនព្រះកាយនឹងពាក្យ ដែលទូលបង្គំទូលអង្វរឡើយ។ សូមព្រះអង្គមេត្តាព្រះសណ្ដាប់ទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ ដោយចិត្តថប់ព្រួយរបស់ទូលបង្គំ ដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវ និងការសង្កត់សង្កិនរបស់មនុស្សអាក្រក់។ ដ្បិតគេទម្លាក់អំពើទុច្ចរិតមកលើទូលបង្គំ ហើយគេចូលចិត្តឈ្នានីសនឹងទូលបង្គំ ដោយកំហឹង។ ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយការភ័យខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ។ ទូលបង្គំកើតមានចិត្តភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានញាំញីទូលបង្គំ។ ទូលបង្គំពោលថា «ឱ សូមឲ្យទូលបង្គំមានស្លាប ដូចជាព្រាបទៅអេះ! នោះទូលបង្គំនឹងហើរទៅឲ្យបាត់ ហើយឲ្យបានសម្រាក មែនហើយ ទូលបង្គំនឹងទៅឲ្យឆ្ងាយ ហើយទូលបង្គំនឹងស្នាក់នៅទីរហោស្ថានវិញ។ -បង្អង់ ទូលបង្គំនឹងប្រញាប់ស្វែងរកទីជ្រកកោន ឲ្យរួចផុតពីខ្យល់គំហុក និងព្យុះសង្ឃរា»។ ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេ សូមកុំឲ្យគេនិយាយស្ដាប់គ្នាបាន ដ្បិតទូលបង្គំបានឃើញអំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នានៅក្នុងទីក្រុង។ ទាំងថ្ងៃទាំងយប់ គេប្រព្រឹត្តយ៉ាងនោះ នៅលើកំផែងជុំវិញទីក្រុង ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត និងភាពវឹកវរ មានសេចក្ដីវិនាសនៅកណ្ដាលទីក្រុង ការសង្កត់សង្កិន និងការបោកប្រាស់ មិនចេះបាត់ពីទីផ្សារឡើយ។ ៙ មិនមែនជាខ្មាំងសត្រូវទេដែលបំបាក់មុខខ្ញុំ បើជាខ្មាំងសត្រូវមែន នោះខ្ញុំអាចទ្រាំទ្របាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំ ដែលលើកខ្លួនទាស់នឹងខ្ញុំដែរ បើជាអ្នកស្អប់ខ្ញុំមែន នោះខ្ញុំអាចពួនពីគេបាន។ ប៉ុន្ដែ គឺអ្នកឯងវិញទេតើ ជាមនុស្សស្មើនឹងខ្ញុំ ជាគូកន និងជាសម្លាញ់ស្និទ្ធស្នាលរបស់ខ្ញុំ។ យើងធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក្នុងដំណាក់ព្រះ យើងធ្លាប់ដើរជាមួយគ្នា ក្នុងចំណោមបណ្ដាជន។ សូមឲ្យសេចក្ដីស្លាប់ធ្លាក់លើគេ សូមឲ្យគេចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេ និងនៅក្នុងចិត្តរបស់គេ។ រីឯខ្ញុំវិញ ខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ។ ខ្ញុំអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងល្ងាច ទាំងព្រឹក ហើយទាំងថ្ងៃត្រង់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ។ ព្រះអង្គនឹងប្រោសព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានមនុស្សជាច្រើនលើកគ្នាទាស់ខ្ញុំ។ ព្រះដែលគង់នៅតាំងពីអស់កល្ប -បង្អង់ ព្រះអង្គនឹងស្ដាប់ ហើយព្រះអង្គនឹងបំបាក់មុខគេ ព្រោះគេមិនប្រែចិត្ត ក៏មិនកោតខ្លាចព្រះឡើយ។ គូកនរបស់ខ្ញុំបានលូកដៃ ទាស់នឹងមិត្តសម្លាញ់ខ្លួន គេបានក្បត់ពាក្យសន្យា របស់ខ្លួន។ សម្ដីរបស់គេរអិលជាងខ្លាញ់ តែចិត្តរបស់គេមានពេញដោយចម្បាំង ពាក្យរបស់គេទន់ភ្លន់ជាងប្រេង តែពាក្យទាំងនោះជាដាវដែលហូតជាស្រេច។ ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។ ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ ព្រះអង្គនឹងធ្វើឲ្យគេចុះ ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់ នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត ដល់ព្រះអង្គ។
ទំនុកតម្កើង 55:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ សូមកុំលាក់ព្រះភ័ក្ត្រ នៅពេលទូលបង្គំទទូចអង្វរព្រះអង្គ។ សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង ទូលបង្គំខ្វល់ខ្វាយ ទាំងតប់ប្រមល់ និងថប់បារម្ភជាខ្លាំង នៅពេលឮពាក្យសម្ដីរបស់ខ្មាំងសត្រូវ និងមនុស្សពាលនាំគ្នាបៀតបៀនទូលបង្គំ។ ពួកគេធ្វើឲ្យទូលបង្គំរងទុក្ខវេទនា គេនាំគ្នាប្រឆាំងនឹងទូលបង្គំដោយកំហឹង។ ទូលបង្គំភ័យតក់ស្លុតជាខ្លាំង ទូលបង្គំភ័យញាប់ញ័រ ខ្លាចស្លាប់ ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។ ទូលបង្គំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាប នោះខ្ញុំនឹងហើរទៅរកកន្លែងមួយ សម្រាប់ជ្រកកោន។ ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយ ខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។ - សម្រាក ខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័ស គឺលឿនជាងខ្យល់ព្យុះសង្ឃរាទៅទៀត»។ ព្រះអម្ចាស់អើយ! សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំ និយាយស្ដាប់គ្នាបានឡើយ ដ្បិតនៅក្នុងទីក្រុង ទូលបង្គំឃើញមានតែ អំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នា។ ទាំងថ្ងៃទាំងយប់ នៅជុំវិញកំពែងក្រុង ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត និងអំពើពាល។ នៅក្នុងទីក្រុង មានសុទ្ធតែឧក្រិដ្ឋកម្ម ហើយនៅតាមទីផ្សារ មានសុទ្ធតែការជិះជាន់ និងការបោកប្រាស់។ អ្នកដែលបំបាក់មុខខ្ញុំ មិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេ ប្រសិនបើជាខ្មាំងសត្រូវមែន ខ្ញុំមុខជាទ្រាំទ្របានមិនខាន ហើយអ្នកដែលវាយប្រហារខ្ញុំ ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរ ប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែន ខ្ញុំមុខជាគេចខ្លួនមិនខាន គឺអ្នកឯងទេតើ អ្នកធ្លាប់នៅជាមួយខ្ញុំ ជាអ្នកជិតស្និទ្ធ និងជាមិត្តសម្លាញ់របស់ខ្ញុំ។ យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា យើងធ្លាប់ទៅថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នា ក្នុងព្រះដំណាក់របស់ព្រះអង្គ។ សូមឲ្យបច្ចាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងទាន់ហន់ សូមឲ្យពួកគេធ្លាក់នរកទាំងរស់ ចិត្តគំនិតរបស់គេពោរពេញ ទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាង។ រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ។ ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យខ្ញុំ។ ទោះបីមានខ្មាំងសត្រូវលើកគ្នា សន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្ដី ក៏ព្រះអង្គរំដោះខ្ញុំឲ្យបានសុខសាន្តដែរ។ ព្រះជាម្ចាស់គ្រងរាជ្យតាំងពីអស់កល្បរៀងមក សូមព្រះអង្គស្ដាប់ពាក្យខ្ញុំ ហើយបំបាក់មុខពួកគេទៅ - សម្រាក អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន គោរពកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ អ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់ ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផង។ ពាក្យសម្ដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសម្ដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។ ចូរផ្ញើជីវិតលើព្រះអម្ចាស់ នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខាន ដ្បិតព្រះអង្គមិនដែលទុកឲ្យមនុស្សសុចរិត ត្រូវបរាជ័យរហូតនោះទេ។ ឱព្រះជាម្ចាស់អើយ សូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅ ពួកនោះសុទ្ធតែជាឃាតករ និងជនបោកប្រាស់ សូមកុំឲ្យពួកនោះអាចរស់ បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។
ទំនុកតម្កើង 55:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមកុំលាក់ព្រះអង្គនឹងពាក្យដែលទូលបង្គំទូលអង្វរឡើយ សូមសំកាំងស្តាប់ ហើយឆ្លើយមកទូលបង្គំផង ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ ដោយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ គឺដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវ នឹងសេចក្ដីសង្កត់សង្កិនរបស់មនុស្សអាក្រក់ ដ្បិតគេទំលាក់ការទុច្ចរិតមកលើទូលបង្គំ ព្រមទាំងបៀតបៀនទូលបង្គំដោយសេចក្ដីកំហឹង ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ នោះទូលបង្គំបានពោលថា ឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា នោះអញនឹងហើរចេញទៅ ឲ្យបានសេចក្ដីសុខ អើ យ៉ាងនោះទូលបង្គំនឹងបានទៅឆ្ងាយ ស្នាក់នៅឯទីរហោស្ថានវិញ។ –បង្អង់ ៙ ទូលបង្គំនឹងបានរត់ជាប្រញាប់ទៅឯទីជ្រក ឲ្យបានរួចពីខ្យល់គំហុក នឹងព្យុះសង្ឃរា ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេ ឲ្យគេនិយាយសុទ្ធតែខុសគ្នា ដ្បិតទូលបង្គំបានឃើញសេចក្ដីច្រឡោត នឹងសេចក្ដីទាស់ទែងគ្នា នៅក្នុងទីក្រុង ទាំងយប់ទាំងថ្ងៃ គេប្រព្រឹត្តយ៉ាងនោះ នៅលើកំផែងជុំវិញទីក្រុង នៅខាងក្នុង មានសុទ្ធតែសេចក្ដីនឿយហត់ ហើយព្រួយចិត្ត មានការអាក្រក់នៅកណ្តាលទីក្រុង សេចក្ដីសង្កត់សង្កិន ហើយឆបោក មិនចេះបាត់ពីផ្លូវក្រុងឡើយ។ ៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរខ្ញុំ យ៉ាងនោះខ្ញុំនឹងធន់ទ្រាំបាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំ នោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ គឺជាអ្នកឯងវិញ ជាមនុស្សស្មើគ្នានឹងខ្ញុំ ជាភឿន ហើយជាសំឡាញ់ស្និទ្ធស្នាលនឹងខ្ញុំ យើងបានធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក៏ដើរជាមួយគ្នា នៅកណ្តាលហ្វូងមនុស្ស ក្នុងដំណាក់ព្រះ សូមឲ្យសេចក្ដីស្លាប់លោមកគ្របលើគេ ឲ្យគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេ ហើយនៅខាងក្នុងគេផង ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក នឹងថ្ងៃត្រង់ផង ហើយទ្រង់នឹងស្តាប់សំឡេងខ្ញុំជាមិនខាន ទ្រង់បានដោះព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានគេទាស់ទទឹងនឹងខ្ញុំជាច្រើន ព្រះទ្រង់នឹងឮហើយនឹងធ្វើសបដល់គេ គឺជាព្រះដែលគង់នៅតាំងពីអស់កល្ប រៀងមកនោះហើយ។ –បង្អង់ ៙ គេមិនព្រមប្រែចិត្តសោះ ក៏មិនកោតខ្លាចដល់ព្រះដែរ គេបានលូកដៃទៅទាស់នឹងមិត្រ ដែលជាមេត្រីនឹងគេ គេបានក្បត់ចំពោះសញ្ញារបស់ខ្លួនហើយ មាត់គេរឥលជាងខ្លាញ់ តែចិត្តគេមានពេញដោយការចំបាំងវិញ វាចាគេទន់ល្វន់ជាងប្រេង ប៉ុន្តែពាក្យទាំងនោះសុទ្ធតែជាដាវហូតស្រាប់ ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ តែឱព្រះអង្គអើយ ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស ពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកល នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។