ទំនុកតម្កើង 53:2-4
ទំនុកតម្កើង 53:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស ដើម្បីរកមើលក្រែងមានអ្នកណាដែលមានប្រាជ្ញា គឺអ្នកដែលស្វែងរកព្រះ។ គេទាំងអស់គ្នាបានវង្វេងចេញ គេត្រឡប់ជាពុករលួយទាំងអស់គ្នា គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង ។ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត តើគេគ្មានប្រាជ្ញាទេឬ? គេជាអ្នកដែលស៊ីប្រជារាស្ត្ររបស់យើង ដូចជាស៊ីអាហារ ហើយមិនដែលអំពាវនាវរកព្រះសោះ។
ទំនុកតម្កើង 53:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពីស្ថានបរមសុខ ព្រះជាម្ចាស់ទតមើលមកមនុស្សលោក ក្រែងលោមាននរណាម្នាក់មានប្រាជ្ញា ស្វែងរកព្រះអង្គ។ ក៏ប៉ុន្តែ ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយ គ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ សូម្បីតែម្នាក់ក៏គ្មានផង។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ពិតជាមិនយល់អ្វីទាំងអស់ឬ? ពួកគេចិញ្ចឹមជីវិត ដោយកេងប្រវ័ញ្ចប្រជារាស្ដ្ររបស់យើង ហើយមិនដែលគោរពបម្រើយើងទាល់តែសោះ»។
ទំនុកតម្កើង 53:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត គឺដែលស្វែងរកព្រះឬទេ គ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជា ស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង ឯអស់អ្នកដែលប្រព្រឹត្តទុច្ចរិតដូច្នេះ តើគ្មានប្រាជ្ញាទេឬ ជាពួកអ្នកដែលស៊ីរាស្ត្រអញ ដូចជាស៊ីអាហារ ហើយមិនដែលអំពាវនាវដល់ព្រះឡើយ