ទំនុកតម្កើង 53:2-3
ទំនុកតម្កើង 53:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស ដើម្បីរកមើលក្រែងមានអ្នកណាដែលមានប្រាជ្ញា គឺអ្នកដែលស្វែងរកព្រះ។ គេទាំងអស់គ្នាបានវង្វេងចេញ គេត្រឡប់ជាពុករលួយទាំងអស់គ្នា គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង ។
ទំនុកតម្កើង 53:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពីស្ថានបរមសុខ ព្រះជាម្ចាស់ទតមើលមកមនុស្សលោក ក្រែងលោមាននរណាម្នាក់មានប្រាជ្ញា ស្វែងរកព្រះអង្គ។ ក៏ប៉ុន្តែ ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយ គ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ សូម្បីតែម្នាក់ក៏គ្មានផង។
ទំនុកតម្កើង 53:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត គឺដែលស្វែងរកព្រះឬទេ គ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជា ស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង