ទំនុកតម្កើង 52:1-5
ទំនុកតម្កើង 52:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱមនុស្សខ្លាំងពូកែអើយ ហេតុអ្វីបានជាអួតខ្លួនពីអំពើអាក្រក់ដូច្នេះ? ព្រះហឫទ័យសប្បុរសរបស់ព្រះ ស្ថិតស្ថេរអស់កល្បជានិច្ច។ អណ្ដាតអ្នកបង្កើតជាសេចក្ដីវិនាស អ្នកប្រសប់ខាងបោកបញ្ឆោត ប្រៀបដូចជាកាំបិតកោរយ៉ាងមុត។ អ្នកស្រឡាញ់ការអាក្រក់ ជាងការល្អ ហើយចូលចិត្តភូតភរ ជាងនិយាយការពិត។ –បង្អង់ ៙ ឱអណ្ដាតបោកបញ្ឆោតអើយ អ្នកស្រឡាញ់អស់ទាំងពាក្យដែលនាំឲ្យវិនាស។ ប៉ុន្តែ ព្រះនឹងបំផ្លាញអ្នករហូតតទៅ ព្រះអង្គនឹងចាប់យកអ្នកទៅ ហើយកន្ត្រាក់អ្នកចេញពីជំរំ ព្រះអង្គនឹងដកអ្នកចេញពីទឹកដី របស់មនុស្សរស់នេះ។ –បង្អង់
ទំនុកតម្កើង 52:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកខ្លាំងពូកែអើយ ហេតុអ្វីបានជាអ្នកចេះតែអួត ពីអំពើអាក្រក់របស់ខ្លួនដូច្នេះ? ព្រះជាម្ចាស់មានព្រះហឫទ័យ ស្មោះស្ម័គ្រជានិច្ច!។ រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសម្ដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។ អ្នកចូលចិត្តការអាក្រក់ជាងការល្អ ហើយចូលចិត្តកុហកជាងនិយាយការពិត។ អ្នកចូលចិត្តប្រើពាក្យសម្ដីវាយប្រហារគេ អ្វីៗដែលអ្នកពោលចេញមក សុទ្ធតែអាស្រូវទាំងអស់។ ហេតុនេះ ព្រះជាម្ចាស់នឹងបំផ្លាញ អ្នករហូតតទៅជាមិនខាន ព្រះអង្គនឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួន ហើយព្រះអង្គនឹងយកអ្នកចេញ ពីពិភពលោកដែលយើងរស់នៅនេះ។ - សម្រាក
ទំនុកតម្កើង 52:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱមនុស្សខ្លាំងពូកែអើយ ហេតុអ្វីបានជាអួតខ្លួនពីអំពើអាក្រក់ដូច្នេះ សេចក្ដីសប្បុរសនៃព្រះស្ថិតស្ថេរនៅជាដរាប ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត ឯងស្រឡាញ់សេចក្ដីអាក្រក់ជាជាងសេចក្ដីល្អ នឹងការភូតភរជាជាងការសុចរិត។ –បង្អង់ ៙ ឱអណ្តាតកំភូតអើយ ឯងស្រឡាញ់គ្រប់អស់ទាំង ពាក្យដែលនាំឲ្យវិនាសបង់ ព្រះទ្រង់នឹងបំផ្លាញឯងអស់កល្បជានិច្ច គឺទ្រង់នឹងចាប់យកឯងទៅ នឹងកន្ត្រាក់ឯងចេញពីទីលំនៅ ហើយរំលើងឯងផុតពីស្ថានរបស់មនុស្សរស់ចេញ។ –បង្អង់