ទំនុកតម្កើង 51:12-15

ទំនុកតម្កើង 51:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ មានអំណរចំពោះ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​ឡើង​វិញ ហើយ​សូម​ជួយ​ទូល‌បង្គំ ឲ្យ​មាន​វិញ្ញាណ​ដែល​ព្រម​ធ្វើ​តាម។ នោះ​ទូល‌បង្គំ​នឹង​បង្រៀន​ពីផ្លូវ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ហើយ​មនុស្ស​បាប​នឹង​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គ។ ឱ​ព្រះ ជា​ព្រះដ៏​ជួយ​សង្គ្រោះរបស់​ទូល‌បង្គំ​អើយ សូម​រំ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កម្ចាយ​ឈាម នោះ​អណ្ដាត​ទូល‌បង្គំ​នឹង​ស្រែក​ច្រៀង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូល‌បង្គំ នោះ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។

ទំនុកតម្កើង 51:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ ព្រោះ​តែ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ សូម​គាំទ្រ​ទូលបង្គំ ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។ ទូលបង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាល ទាំង‌ឡាយ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះអង្គ​វិញ។ ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់ នោះ​ទូលបង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។ ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​បន្លឺ​សំឡេង ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ​ផង។

ទំនុកតម្កើង 51:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់‌ទល់​ទូលបង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់ នោះ​ទូលបង្គំ​នឹង​បង្រៀន​ពី​អស់​ទាំង​ផ្លូវ​នៃ​ទ្រង់ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ដូច្នេះ នឹង​មាន​មនុស្ស​បាប​ប្រែ​ចិត្ត​ត្រឡប់​មក​ឯ​ទ្រង់ ឱ​ព្រះ‌អង្គ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ សូម​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ទោស​កំចាយ​ឈាម នោះ​អណ្តាត​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូលបង្គំ នោះ​មាត់​ទូលបង្គំ​នឹង​បាន​ប្រកាស​ប្រាប់ ពី​សេចក្ដី​សរសើរ​របស់​ទ្រង់