ទំនុកតម្កើង 5:9-12

ទំនុកតម្កើង 5:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​នៅ​ក្នុង​មាត់​របស់​គេ គ្មាន​សេចក្ដី​ពិត​ឡើយ ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​វិនាស បំពង់​ករបស់​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ អណ្ដាត​របស់​គេ​មាន​តែ​ពាក្យ​បញ្ចើចបញ្ចើ។ ឱ​ព្រះ‌អង្គ​អើយ សូម​កាត់​ទោស​គេ សូម​ឲ្យ​គេ​ដួល​ចុះ ដោយ​សារ​ឧបាយ​របស់​ខ្លួន​គេ សូម​បណ្តេញ​គេ​ចេញ ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ ដែល​ច្រើន​ឥត​គណនា ដ្បិត​គេ​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​ហើយ។ តែ​សូម​ឲ្យ​អស់​អ្នក​ដែល​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ បាន​រីក‌រាយ​ឡើង សូម​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ សូម​ព្រះ‌អង្គ​រក្សា​ការ​ពារ​គេ ហើយ​សូម​ឲ្យ​អស់​អ្នក ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ បាន​ត្រេក‌អរក្នុង​ព្រះ‌អង្គ។ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ប្រទាន​ពរ​មនុស្ស​សុចរិត ព្រះ‌អង្គ​គ្រប​បាំង​អ្នក​ទាំង​នោះ​ជុំ‌វិញ ដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។

ទំនុកតម្កើង 5:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ទាំង​នោះ​មាន​ពាក្យ​សម្ដី​មិន​ទៀង​ទេ គេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញ អណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើច‌បញ្ចើ តែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុល សម្រាប់​ប្រហារ​ជីវិត។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ដាក់​ទោស​គេ​ទៅ! សូម​ឲ្យ​គេ​វិនាស​អន្តរាយ ដោយ‌សារ​គម្រោង‌ការ​របស់​ខ្លួន គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​រាប់​មិន​អស់ ព្រោះ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ដូច្នេះ សូម​កាត់‌កាល់​គេ​ចោល​ទៅ។ រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ នឹង​សប្បាយ​រីក‌រាយ​រួម​ជា​មួយ​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។

ទំនុកតម្កើង 5:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​នៅ​ក្នុង​មាត់​ពួក​នោះ គ្មាន​សេចក្ដី​ពិត​ឡើយ ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​កាច​អាក្រក់ បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ពោល​បញ្ចើច​ដោយ‌សារ​អណ្តាត ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេ សូម​ឲ្យ​គេ​ដួល​ចុះ ដោយ​ឧបាយ​របស់​ខ្លួន​គេ សូម​បណ្តេញ​គេ​ចេញ ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ ដែល​ច្រើន​ឥត​គណនា ដ្បិត​គេ​បាន​បះ‌បោរ​នឹង​ទ្រង់​ហើយ នោះ​អស់​អ្នក​ដែល​ពឹង​ដល់​ទ្រង់ គេ​នឹង​រីក‌រាយ​ឡើង គេ​នឹង​ច្រៀង​ដោយ​អំណរ​ជានិច្ច ពី​ព្រោះ​ទ្រង់​តែង ការ‌ពារ​គេ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់ព្រះ‌នាម​ទ្រង់ នឹង​បាន​ត្រេក‌អរ ដោយ‌សារ​ទ្រង់ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​សុចរិត ទ្រង់​នឹង​បាំង​អ្នក​ទាំង​នោះ​នៅ​ជុំវិញ ដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។