ទំនុកតម្កើង 49:13-15

ទំនុកតម្កើង 49:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ នេះ​ហើយ​ជា​អនាគត​របស់​មនុស្ស​ល្ងង់​ខ្លៅ និង​អស់​អ្នក​ដែល​ចូល​ចិត្ត នឹង​គំនិត​របស់​គេ។ –បង្អង់ គេ​ដូច​ជា​ចៀម​ដែល​តម្រង់​ទៅ​រក ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ សេចក្ដី​ស្លាប់​នឹង​ធ្វើ​ជា​គង្វាល​របស់​គេ ហើយ​មនុស្ស​ទៀង​ត្រង់ នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​កាយ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ។ ប៉ុន្តែ ព្រះ​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ្បិត​ព្រះ‌អង្គ​នឹង​ទទួល​ខ្ញុំ។ –បង្អង់

ទំនុកតម្កើង 49:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ស្កប់​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​ខ្លួន អនាគត​របស់​គេ​នឹង​បាន​ដូច​ត​ទៅ​នេះ - សម្រាក អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​កូន​ចៀម ដែល​យក​ទៅ​សម្លាប់។ គង្វាល​ឃ្វាល​ហ្វូង​ចៀម​យ៉ាង​ណា មច្ចុរាជ​ក៏​នឹង​ឃ្វាល​ពួក​គេ​យ៉ាង​នោះ​ដែរ។ មនុស្ស​សុចរិត​នឹង​ជាន់​ឈ្លី​ពួក​គេ រូប​កាយ​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ហើយ​ទៅ​រស់​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​រំដោះ​ជីវិត​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រះអង្គ​នឹង​យក​ខ្ញុំ​ទៅ។ - សម្រាក

ទំនុកតម្កើង 49:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឯ​ផ្លូវ​គេ នោះ​សុទ្ធ​តែ​ផ្តេស‌ផ្តាស​ទទេ ប៉ុន្តែមនុស្ស​ដែល​កើត​មក​ខាង​ក្រោយ ក៏​ចូល​ចិត្ត​នឹង​ពាក្យ​សំដី​របស់​គេ​ដែរ –បង្អង់ គេ​ដូច​ជា​ហ្វូង​សត្វ​ដែល​ដំរង់​ទៅ​ឯ​ទី​ស្លាប់ សេចក្ដី​ស្លាប់​នឹង​ស៊ី​គេ ហើយ​មនុស្ស​ទៀង​ត្រង់​នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ ប៉ុន្តែព្រះ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញ ដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក។ –បង្អង់