ទំនុកតម្កើង 48:13-14
ទំនុកតម្កើង 48:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរពិចារណាមើលកំផែងក្រុងនេះទៅ ហើយពិនិត្យមើលបន្ទាយក្រុងផង ដើម្បីឲ្យអ្នកបានតំណាលប្រាប់មនុស្ស ជំនាន់ក្រោយថា នេះហើយព្រះ គឺព្រះអង្គជាព្រះរបស់យើង អស់កល្បជានិច្ច ព្រះអង្គនឹងធ្វើជាអ្នកនាំមុខយើង ជារៀងរហូតតទៅ។
ចែករំលែក
អាន ទំនុកតម្កើង 48ទំនុកតម្កើង 48:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលជញ្ជាំងក្រុងនេះទៅ ដើម្បីឲ្យអ្នករាល់គ្នាអាចយកទៅថ្លែង ប្រាប់មនុស្សនៅជំនាន់ក្រោយថា៖ «ព្រះជាម្ចាស់ពិតជាព្រះរបស់យើង អស់កល្បជានិច្ច ហើយព្រះអង្គជាអ្នកដឹកនាំយើង ជាអង្វែងតរៀងទៅដែរ»។
ចែករំលែក
អាន ទំនុកតម្កើង 48ទំនុកតម្កើង 48:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសង្កេតមើលកំផែងទាំងប៉ុន្មានឲ្យមែនទែន ហើយពិចារណាព្រះរាជវាំងនោះផង ដើម្បីនឹងថ្លែងប្រាប់ដល់កូនចៅតទៅ ដ្បិតព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ច ទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំ ដរាបដល់អស់ជីវិតផង។
ចែករំលែក
អាន ទំនុកតម្កើង 48