ទំនុកតម្កើង 48:1-3
ទំនុកតម្កើង 48:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាប្រសើរឧត្តម ហើយស័ក្ដិសមនឹងសរសើរតម្កើង នៅក្នុងទីក្រុងរបស់ព្រះនៃយើង! ភ្នំបរិសុទ្ធរបស់ព្រះអង្គ គឺភ្នំស៊ីយ៉ូន ជាទីដ៏ខ្ពស់ ហើយល្អក្រៃលែង នៅទិសខាងជើង គឺជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំ ជាទីអំណរដល់ផែនដីទាំងមូល។ នៅក្នុងបន្ទាយនៃក្រុងនោះ ព្រះបានសម្ដែងអង្គទ្រង់ ជាអ្នកការពារទីក្រុងនោះ។
ទំនុកតម្កើង 48:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលត្រូវតែលើកតម្កើងឲ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ ភ្នំរបស់ព្រះជាម្ចាស់ ជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ព្រះមហាក្សត្រ ដែលនាំឲ្យផែនដីទាំងមូលមានអំណរ។ នៅក្នុងបុរីនេះ គេទទួលស្គាល់ថា ព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំ។
ទំនុកតម្កើង 48:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ធំប្រសើរ ហើយគួរសរសើរណាស់ ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំ គឺនៅលើភ្នំបរិសុទ្ធនៃទ្រង់ ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអ ដោយនៅលើទីខ្ពស់ ជាទីរីករាយចិត្តដល់ផែនដីទាំងមូល គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ ព្រះទ្រង់បានសំដែងថា ទ្រង់ជាទីពឹងនៅក្នុង ព្រះរាជវាំងនៃក្រុងនោះ។