ទំនុកតម្កើង 46:1-2 - Compare All Versions

ទំនុកតម្កើង 46:1-2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។ ហេតុ​នេះ យើង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​បើ​ផែនដី​ប្រែ​ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ចុះ ទៅ​កណ្ដាល​សមុទ្រ​ក៏​ដោយ

ទំនុកតម្កើង 46:1-2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌ជាម្ចាស់​ទ្រង់​ជា​ជម្រក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង នៅ​ពេល​មាន​អាសន្ន ព្រះអង្គ​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​យើង មិន​ភ័យ​ខ្លាច​អ្វី​ឡើយ គឺ​ទោះ​បី​មាន​រញ្ជួយ​ផែនដី ទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​មហា‌សាគរ

ទំនុកតម្កើង 46:1-2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ព្រះ‌ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ ទោះ​បើ​ផែនដី​ប្រែ‌ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ធ្លាក់​ចុះ នៅ​កណ្តាល​សមុទ្រ​ក៏​ដោយ