ទំនុកតម្កើង 45:7-8
ទំនុកតម្កើង 45:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះករុណាស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់អំពើទុច្ចរិត។ ហេតុនេះហើយបានជាព្រះ គឺព្រះរបស់ករុណា បានចាក់ប្រេងលើព្រះករុណា ជាប្រេងនៃសេចក្ដីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះករុណា ព្រះពស្ត្រព្រះករុណាផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន មានសូរសព្ទតន្ត្រីចេញពីដំណាក់ភ្លុក ធ្វើឲ្យព្រះអង្គសប្បាយរីករាយ។
ទំនុកតម្កើង 45:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ ហេតុនេះហើយបានព្រះជាម្ចាស់ ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គ ពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ ហើយប្រទានឲ្យព្រះអង្គ មានអំណរសប្បាយដ៏លើសលុប ដោយចាក់ប្រេងអភិសេកព្រះអង្គ។ ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយ ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា មានក្រុមតន្ត្រីប្រគំភ្លេងថ្វាយព្រះអង្គ នៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។
ទំនុកតម្កើង 45:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិត ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់ បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់ ព្រះពស្ត្រទ្រង់ផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស ក្រឹស្នា នឹងកំញាន មានឮសូរភ្លេង ចេញពីដំណាក់ភ្លុក បណ្តាលឲ្យទ្រង់សប្បាយឡើង