ទំនុកតម្កើង 45:6-7
ទំនុកតម្កើង 45:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ចរៀងរាបតទៅ។ ដំបងរាជ្យនៃរាជ្យព្រះអង្គ ជាដំបងរាជ្យសុចរិត ព្រះករុណាស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់អំពើទុច្ចរិត។ ហេតុនេះហើយបានជាព្រះ គឺព្រះរបស់ករុណា បានចាក់ប្រេងលើព្រះករុណា ជាប្រេងនៃសេចក្ដីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះករុណា
ទំនុកតម្កើង 45:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ ហេតុនេះហើយបានព្រះជាម្ចាស់ ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គ ពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ ហើយប្រទានឲ្យព្រះអង្គ មានអំណរសប្បាយដ៏លើសលុប ដោយចាក់ប្រេងអភិសេកព្រះអង្គ។
ទំនុកតម្កើង 45:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱព្រះអង្គអើយ បល្ល័ង្កទ្រង់ស្ថិតស្ថេរនៅអស់កល្ប ជានិច្ចរៀងរាបតទៅ ឯព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិត ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់ បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់