ទំនុកតម្កើង 42:7-8
ទំនុកតម្កើង 42:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។ នៅពេលថ្ងៃ ព្រះយេហូវ៉ាសម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
ទំនុកតម្កើង 42:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។ នៅពេលថ្ងៃ ព្រះអម្ចាស់សម្តែង ព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ បទចម្រៀងនេះជាពាក្យអធិស្ឋានចំពោះ ព្រះជាម្ចាស់នៃជីវិតខ្ញុំ។
ទំនុកតម្កើង 42:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទីជំរៅហៅរកទីជំរៅផងគ្នា ដោយសូរឈូឆរនៃរមូររលក អស់ទាំងរលក នឹងរំកាញ់ទឹកនៃទ្រង់ បានហូរមកគ្របទូលបង្គំហើយ ប៉ុន្តែព្រះយេហូវ៉ានឹងចាត់សេចក្ដីសប្បុរសទ្រង់មក នៅវេលាថ្ងៃ ហើយនៅវេលាយប់ បទចំរៀងនៃទ្រង់នឹង នៅជាមួយនឹងទូលបង្គំផង គឺជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។