ទំនុកតម្កើង 41:1-3
ទំនុកតម្កើង 41:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សក្រីក្រ ដ្បិតនៅថ្ងៃអាក្រក់ ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។ ព្រះយេហូវ៉ានឹងទំនុកបម្រុង ហើយថែរក្សាជីវិតអ្នកនោះ អ្នកនោះមានពរនៅលើផែនដីនេះ ហើយព្រះអង្គមិនប្រគល់គេ ទៅក្នុងបំណងចិត្តរបស់ខ្មាំងសត្រូវឡើយ។ ព្រះយេហូវ៉ាទ្រទ្រង់អ្នកនោះ ពេលគេឈឺនៅលើគ្រែ គឺព្រះអង្គប្រោសគេ ឲ្យជាសះស្បើយពីគ្រប់ជំងឺរោគា។
ទំនុកតម្កើង 41:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានសុភមង្គលហើយ អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកម្សត់ទុគ៌ត! ដ្បិតនៅថ្ងៃមានអាសន្ន ព្រះអម្ចាស់នឹងជួយអ្នកនោះជាមិនខាន។ ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ ហើយអ្នកនោះមានសុភមង្គលនៅលើផែនដី ព្រះអង្គនឹងមិនបណ្ដោយឲ្យគេធ្លាក់ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ។ ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេឈឺធ្ងន់ក្រោកពុំរួច ហើយព្រះអង្គប្រោសគេ ឲ្យមានសុខភាពល្អឡើងវិញ។
ទំនុកតម្កើង 41:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពរហើយ អ្នកណាដែលមានអធ្យាស្រ័យ ដល់ពួកមនុស្សក្រីក្រ ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ ឲ្យរួចក្នុងថ្ងៃអាក្រក់ ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបំរុង ហើយថែរក្សាជីវិតអ្នកនោះ គេនឹងបានពរនៅផែនដីនេះ ហើយទ្រង់នឹងមិនប្រគល់គេ ទៅក្នុងបំណងចិត្តនៃពួកខ្មាំងសត្រូវឡើយ ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ ទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ។