ទំនុកតម្កើង 40:6-8 - Compare All Versions
ទំនុកតម្កើង 40:6-8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំស្តាប់ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបឡើយ។ ពេលនោះ ទូលបង្គំពោលថា «មើល៍ ទូលបង្គំមកហើយ សេចក្ដីនេះមានចែងពីទូលបង្គំ នៅក្នុងគម្ពីរហើយ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំរីករាយ នឹងធ្វើតាមព្រះហឫទ័យព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ នៅក្នុងចិត្តទូលបង្គំ»។
ទំនុកតម្កើង 40:6-8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកទូលបង្គំ ឲ្យចេះស្ដាប់ព្រះអង្គ ព្រះអង្គមិនទាមទារតង្វាយដុត ឬ យញ្ញបូជាសុំឲ្យរួចពីបាបឡើយ។ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះអម្ចាស់ ទូលបង្គំមករកព្រះអង្គ ទាំងកាន់គម្ពីរដែលមានចែងទុកអំពីទូលបង្គំ។ ទូលបង្គំពេញចិត្តនឹងធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់ នៅក្នុងដួងចិត្តទូលបង្គំជានិច្ច។
ទំនុកតម្កើង 40:6-8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឯយញ្ញបូជា ហើយនឹងដង្វាយ នោះទ្រង់មិន សព្វព្រះហឫទ័យទេ ទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាម ទ្រង់មិនចង់បានដង្វាយដុត ឬយញ្ញបូជាលោះបាបនោះទេ បានជាទូលបង្គំទូលថា មើល ទូលបង្គំមកហើយ សេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ