ទំនុកតម្កើង 40:10-11

ទំនុកតម្កើង 40:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទូល‌បង្គំ​មិន​បាន​លាក់​ការ​រំដោះ​របស់​ព្រះ‌អង្គ ទុក​ក្នុង​ចិត្ត​ឡើយ ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និងការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​វិញ ក៏​មិន​បាន​បំបិទ​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះត្រង់ របស់​ព្រះ‌អង្គ នៅ​ក្នុង​ជំនុំ​ធំ​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ចំពោះ​ទូល‌បង្គំ​ឡើយ សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ថែ‌រក្សា​ទូល‌បង្គំ​ជា‌និច្ច។

ទំនុកតម្កើង 40:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទូលបង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ទាល់​តែ​សោះ ទូលបង្គំ​តែងតែ​ប្រកាស​ពី​ព្រះ‌ហឫទ័យ ស្មោះ​ត្រង់​របស់​ព្រះអង្គ​ដែល​បាន​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាស អំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ព្រះអង្គ​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ព្រះអង្គ​តែងតែ អាណិត​មេត្តា​ទូលបង្គំ​ឥត​ឈប់​សោះ​ឡើយ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ព្រះអង្គ​តែងតែ​តាម​ការពារ​ទូលបង្គំ​ជានិច្ច។