ទំនុកតម្កើង 40:1-2 - Compare All Versions

ទំនុកតម្កើង 40:1-2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ដោយ​អំណត់ ព្រះ‌អង្គ​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ហើយ​ព្រះ‌អង្គ​ឮ​សម្រែក​របស់​ខ្ញុំ។ ព្រះ‌អង្គ​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​រណ្ដៅ នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ ក៏​ដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា ហើយ​ធ្វើ​ឲ្យ​ជំហាន​ខ្ញុំ​ឈរ​យ៉ាងរឹង​មាំ។

ទំនុកតម្កើង 40:1-2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ខ្ញុំ​បាន​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ សម្រែក​ទូល‌អង្វរ​របស់​ខ្ញុំ។ ព្រះអង្គ​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ មក​ដាក់​នៅ​លើ​ថ្ម‌ដា​ឲ្យ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង។

ទំនុកតម្កើង 40:1-2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា ដោយ​អំណត់ ទ្រង់​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​អន្លង់​គួរ​ស្បើម ឲ្យ​រួច​ពី​ភក់​ស្អិត ក៏​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់‌ខ្ជួន