ទំនុកតម្កើង 4:7-8
ទំនុកតម្កើង 4:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាន នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ សម្បូណ៌ទៅទៀត។ ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ដោយសុខសាន្ត ដ្បិតឱព្រះយេហូវ៉ាអើយ មានតែព្រះអង្គទេ ដែលធ្វើឲ្យទូលបង្គំរស់នៅ ដោយសាន្តត្រាណ។
ទំនុកតម្កើង 4:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។ ពេលទូលបង្គំចូលដំណេក នោះទូលបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាម ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលធ្វើឲ្យទូលបង្គំរស់នៅ ដោយសុខដុមរមនា។
ទំនុកតម្កើង 4:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្ដីអំណរ លើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ នឹងទឹកទំពាំងបាយជូរ របស់គេបានសំបូរផង ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោស ឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន។