ទំនុកតម្កើង 4:1-8
ទំនុកតម្កើង 4:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ ពេលទូលបង្គំអំពាវនាវ សូមមានព្រះបន្ទូលឆ្លើយមកទូលបង្គំផង! ពេលទូលបង្គំមានសេចក្ដីតានតឹង ព្រះអង្គប្រទានឲ្យទូលបង្គំបានស្បើយ។ សូមប្រណីសន្ដោសទូលបង្គំ ហើយសូមព្រះសណ្ដាប់សេចក្ដីអធិស្ឋាន របស់ទូលបង្គំផង។ ឱពួកមនុស្សជាតិអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាស្រឡាញ់ពាក្យឥតប្រយោជន៍ ហើយស្វែងរកសេចក្ដីភូតភរ ដល់កាលណាទៀត? -បង្អង់ ប៉ុន្តែ ត្រូវដឹងថា ព្រះយេហូវ៉ាបានញែកមនុស្ស ដែលកោតខ្លាចព្រះអង្គ ទុកសម្រាប់ព្រះអង្គ ព្រះយេហូវ៉ាព្រះសណ្ដាប់ ពេលខ្ញុំអំពាវនាវរកព្រះអង្គ។ ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបឡើយ ចូរសញ្ជឹងគិតក្នុងដំណេករបស់អ្នក ហើយនៅស្ងៀមចុះ។ -បង្អង់ ចូរថ្វាយយញ្ញបូជាដ៏សុចរិត ហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះ។ មានមនុស្សជាច្រើនពោលថា៖ «តើអ្នកណាបង្ហាញឲ្យយើងឃើញសេចក្ដីល្អ? ឱព្រះយេហូវ៉ាអើយ សូមឲ្យពន្លឺនៃព្រះភក្ត្រព្រះអង្គ ភ្លឺមកលើយើងខ្ញុំផង!» ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាន នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ សម្បូណ៌ទៅទៀត។ ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ដោយសុខសាន្ត ដ្បិតឱព្រះយេហូវ៉ាអើយ មានតែព្រះអង្គទេ ដែលធ្វើឲ្យទូលបង្គំរស់នៅ ដោយសាន្តត្រាណ។

ទំនុកតម្កើង 4:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់ដែលរកយុត្តិធម៌ ឲ្យទូលបង្គំអើយ ពេលទូលបង្គំដង្ហោយហៅរកព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង! ពេលទូលបង្គំមានទុក្ខធុរៈ ព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយ។ សូមអាណិតមេត្តាទូលបង្គំ សូមព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។ មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក ត្រូវដឹងថា ព្រះអម្ចាស់តែងតែប្រោសប្រណី មនុស្សស្មោះត្រង់ ពេលណាខ្ញុំស្រែកអង្វររកព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ខ្ញុំជានិច្ច។ បើអ្នករាល់គ្នាច្រឡោតខឹង មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ - សម្រាក ចូរថ្វាយយញ្ញបូជាដ៏សុចរិត ហើយពឹងផ្អែកលើព្រះអម្ចាស់ចុះ។ មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? ព្រះអម្ចាស់អើយ សូមទតមកយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសផង! ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។ ពេលទូលបង្គំចូលដំណេក នោះទូលបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាម ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលធ្វើឲ្យទូលបង្គំរស់នៅ ដោយសុខដុមរមនា។
ទំនុកតម្កើង 4:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ កាលណាទូលបង្គំអំពាវនាវ នោះសូមទ្រង់មានបន្ទូលឆ្លើយមក វេលាណាដែលទូលបង្គំបានកើតមានសេចក្ដីចង្អៀត នោះទ្រង់តែងបន្ធូរឲ្យបានទូលាយវិញ ដូច្នេះ សូមមេត្តាប្រោសដល់ទូលបង្គំ ហើយស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំផង ៙ ឱពួកមនុស្សជាតិអើយ តើឯងរាល់គ្នានឹងធ្វើឲ្យកិត្តិយសរបស់អញ ក្លាយប្រែទៅ ជាអាប់យស ដល់កាលណាទៀត តើនឹងស្រឡាញ់ការឥតប្រយោជន៍ ហើយស្វែងរក សេចក្ដីភូតភរ ដល់កាលណាទៀត។ បង្អង់ ៙ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់បានញែកមនុស្ស ដែលកោតខ្លាចដល់ទ្រង់ចេញ ទុកសំរាប់ទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងស្តាប់ ក្នុងកាលដែលអញអំពាវនាវដល់ទ្រង់ ដូច្នេះ ចូរមានចិត្តញ័រចុះ តែកុំឲ្យធ្វើបាបឡើយ ចូររំពឹងគិតនៅក្នុងចិត្ត ក្នុងកាលដែលដេកលើដំណេក ហើយនៅស្ងៀមចុះ។ បង្អង់ ចូរថ្វាយគ្រឿងបូជានៃសេចក្ដីសុចរិត ហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះ មានមនុស្សជាច្រើនដែលនិយាយថា តើអ្នកណានឹងសំដែងឲ្យយើងឃើញសេចក្ដីល្អ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់ បានភ្លឺមកលើ យើងខ្ញុំរាល់គ្នា ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្ដីអំណរ លើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ នឹងទឹកទំពាំងបាយជូរ របស់គេបានសំបូរផង ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោស ឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន។