ទំនុកតម្កើង 37:16-18
ទំនុកតម្កើង 37:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ របស់មនុស្សអាក្រក់ជាច្រើននាក់។ ដ្បិតដៃរបស់មនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។ ៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ របស់មនុស្សទៀងត្រង់ ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប
ទំនុកតម្កើង 37:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ របស់មនុស្សអាក្រក់ ដ្បិតព្រះអម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិត តែព្រះអង្គនឹងបំបាក់កម្លាំង របស់មនុស្សអាក្រក់វិញ។ ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់ នឹងជីវិតរបស់មនុស្សឥតសៅហ្មង ព្រះអង្គនឹងថែរក្សាទឹកដីរបស់គេ ឲ្យបានគង់វង្សរហូតតទៅ។
ទំនុកតម្កើង 37:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិត នោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់ ជាច្រើននាក់ទៅទៀត ដ្បិតដៃនៃមនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សសុចរិត។ ៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់ មនុស្សទៀតត្រង់ ហើយមរដករបស់គេនឹងនៅជាប់ជាដរាប